ភ្នំពេញ ៖ ស្ត្រីម្នាក់បេីករថយន្ត ឡុចស៉ីស ES300h មួយគ្រឿង បោះពួយ យ៉ាង លឿន មិន ប្រយ័ត្ន ក៏រេចង្កូតជ្រុលទៅបុក ទម្លុះ ទ្វារ ផ្ទះ ប្រជាពលរដ្ឋ បណ្ដាល ឲ្យ មាន អ្នក រងរបួស ធ្ងន់ ស្រាល បីនាក់ ។ ហេតុការណ៍ នេះ បានកេីត ឡើង កាល ពី វេលាម៉ោង ៩និង៥០នាទីយប់ ថ្ងៃទី ២៤ខែមីនា ឆ្នាំ ២០២៣ត្រង់ ចំណុច ទល់មុខ វិទ្យាល័យ ឥន្ទ្រទេវី តាមបណ្ដោយ ផ្លូវ ៣១៧កែងនិងផ្លូវ ៥៩២ ក្នុងសង្កាត់ បឹងកក់ ទី ២ ខណ្ឌ ទួល គោក ។

តាមប្រភព ព័ត៌មាន ពី កន្លែង កេីតហេតុ បាន អោយ ដឹង ថា នៅមុន ពេល កេីតហេតុ គេឃេីញ ស្ត្រី ម្នាក់ បេីកបររថយន្ត មួយ គ្រឿង ម៉ាក ឡុចស៉ីស ES300h ពណ៌ ស្ករ ពាក់ ស្លាកលេខ ភ្នំពេញ 2AJ-7227។ និង មាន បុរស ពីរ នាក់ រួម ដំណើរ ពីក្រោយ ដោយធ្វេីដំណេីរ តាម បណ្ដោយ ផ្លូវ ៣១៧ ទិសដៅ ពី ត្បូង ទៅ ជើង និងក្នុងល្បឿន យ៉ាង លឿន ។ លុះដល់ចំណុច កេីតហេតុ រថយន្ត នោះ ក៏ស្រាប់ តែរេចង្កូតទៅ ខាង ស្តាំ ជ្រុល ទៅ បុក ទម្លុះ ទ្វារ ផ្ទះ កេីតហេតុពេញ ទំហឹង បណ្ដាល ឲ្យ បុរស ម្នាក់ដែល ជាអ្នក រួមដំណេីរ រងរបួស បាក់ជេីង រីឯអ្នកបេីកបរនិង អ្នករួមដំណេីរ ម្នាក់ ទៀត រងរបួស ស្រាល ។ ចំណែក ឯ រថយន្ត រងការខូចខាត ផ្នែក ខាង មុខ យ៉ាង ដំណំ និងបណ្តាល ឲ្យ ទ្វារ ដែក មួយផ្ទាំង យ៉ាង ធំ រួម ជាមួយ សរថ្ម យ៉ាងធំមួយដេីម បាក់ រងការខូចខាត ។ បន្ទាប់ មកក៏ មាន រថយន្ត របស់ គ្លីនិក ឯកជន បាន មកដឹក យក ជនរងគ្រោះ ទៅ សង្គ្រោះ ភ្លាមៗ តែម្ដង ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ច មូលដ្ឋាន និងសមត្ថកិច្ចជំនាញ ក៏បាន ចុះធ្វេីការ វាស់វែង ស្ទូច យក រថយន្ត ទៅរក្សាទុក នៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំ ធ្វើការ ដោះស្រាយ ទៅ តាម ផ្លូវច្បាប់នៅពេល ក្រោយជាបន្តទៀត ៕

អត្ថបទ៖ត្រយងតូច

Share.