ភ្នំពេញ÷មនុស្សប្រុសស្រីពីរនាក់រងរបួសធ្ងន់ស្រាល ក្រោយបុរសម្នាក់បើករថយន្ដបត់ឆ្វេងមិនប្រយត្ន័ ហើយត្រូវម៉ូតូធុនធំបុកពេញទំហឹង នៅតាមបណ្ដោយផ្លូវសហពន្ធរុស្សី។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២:៣០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៣ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព៍ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេឃើញមនុស្សប្រុសស្រីពីរនាក់ ជិះម៉ូតូធុនធំមួយគ្រឿងម៉ាក CBR ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1CH-3411 ធ្វើដំណើរតាមបណ្ដោយផ្លូវសហពន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏មានបុរសម្នាក់បើករថយន្ដកាមរីបាឡែនមួយគ្រឿងពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AI-8790 ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាស់គ្នា បត់ឆ្វេងមិនប្រយត្ន័ ក៏ត្រូវម៉ូតូបើកមកបុកពេញទំហឹង ចំទ្វាខាងក្រោយចំហៀងស្ដាំ បណ្ដោយអោយក្រពិតរួញចូលក្នុង ឯម៉ូតូរងកាខូចខាតខ្ទិចមួយកំណាត់មុខ។ចំណែកអ្នកបើកបរម៉ូតូនឹងអ្នករួមដំណើរជាមួយ រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្រ្គោះ ដឹកយកទៅសង្រ្គោះនៅឯមន្ទីពេទ្យភ្លាមៗ។

ក្រោយពីកើតហេតុក៏មានវត្តមានសមត្ថកិច្ច ជំនាញនរគបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែង រួចស្ទួចរថយន្ដនឹងម៉ូតូ យកទៅរក្សាទុក ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕


អត្ថបទ៖ រូបភាពដោយ:ត្រយងតូច

Share.