បាត់ដំបង÷ ក្មេងស្រីជំទង់ចំនួន ០២នាក់បានលង់ទឹកស្លាប់ ក្នុងចំណោមក្មេងប្រុសស្រីជាច្រើនទៀតនាំគ្នាចុះបេះផ្លែឈូកក្មុងស្រះមានទឹកជ្រៅ។

សមត្ថកិច្ចបានឲ្យដឹងថា÷ ហេតុការណ៍ក្មេងលង់ទឹកខាងលើនេះបានបង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣ នៅត្រង់ចំណុចក្រុមទី ០៦ ក្នុងភូមិរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។

តាមការបញ្ជាក់ពីក្មេងប្រុសឈ្មោះម៉ៅ តារា ជាមិត្តភក្តិរបស់ជនរងគ្រោះបានឲ្យដឹងថា÷ មុនពេលកើតហេតុខ្លួននិងមិត្តភក្តិឯទៀត រួមទាំងជនរងគ្រោះផងដែរបានបបួលគ្នាដើរលេង លុះទៅដល់ចំណុចអាងទឹកកំពង់គោឃើញឈូកដុះផ្លែល្អក៏នាំគ្នាចុះបេះ ចៃដន្យចុះដល់កន្លែងជ្រៅក៏ស្រាប់តែលង់លេចបាត់ចូលទៅក្នុងទឹកស្រះតែម្តង ភ្លាមៗនោះខ្លួនក៏បានស្ទុះស្ទារត់ទៅប្រាប់ឳពុកម្តាយជនរងគ្រោះ និងស្លន់ស្លោចុះរាវរក ប៉ុន្តែកុមារីរងគ្រោះបានស្លាប់បាត់ទៅហើយ។

សាកសពកុមាររងគ្រោះឈ្មោះណាក់ នីសា ភេទស្រី អាយុ ១២ឆ្នាំ និងឈ្មោះម៉ៅ ដានី ភេទស្រី អាយុ ១១ឆ្នាំទាំងពីរនាក់រស់នៅក្នុងភូមិវត្តកណ្ដាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង៕

អត្ថបទ៖ ដំបងក្រញូង

Share.