ក្បួនដង្ហែភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ធ្វើដំណើរទៅដល់អាកាសយានដ្ឋានរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីនហើយ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ក្រោយចាកចេញទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួង ទេសចរណ៍ និងជាបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម អញ្ជើញដឹកនាំក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន នាព្រលឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញទទួលស្វាគមន៍ពីឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន និងលោក CARL IRVING SAMBRANO អគ្គលេខាធិការរង គណៈកម្មាធិការអូឡាំពិក។

ព្រះអគ្គិជ័យកីឡា នេះ ត្រូវបានដង្ហែយកទៅរក្សាទុកនៅស្ថានទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន ដើម្បីត្រៀមរៀបចំពិធីរត់ភ្លើងគប់ នៅទីក្រុងTagaytay ជាផ្លូវការ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

ពិធីដង្ហែព្រះអគ្គិកីឡាទៅបណ្តាប្រទេសនានាក្នុងតំបន់អាស៊ានមានដូចជា៖


-ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ចេញដំណើរពីសៀមរាបទៅហាណូយ ប្រទេសវៀតណាម
-ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ពិធីដង្ហែនៅហាណូយ ប្រទេសវៀតណាម
-ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ចេញដំណើរពីហាណូយ ទៅម៉ានីល (ហ្វីលីពីន)
-ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ រៀបចំត្រៀម (ថ្ងៃអាទិត្យ)
-ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ពិធីដង្ហែនៅម៉ានីល ប្រទេសហ្វីលីពីន
-ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ចេញដំណើរពីម៉ានីល ទៅបានជាសិរីបេហ្គាវ៉ាន់ ប្រទេសប៊្រុយណេ
-ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ពិធីដង្ហែនៅបានដាសិរីបេហ្កាវ៉ាន់ ប្រទេសប៊្រុយណេ
-ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ចេញពីបានដាសិរីបេហ្កាវ៉ាន់ ទៅហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
-ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម (ថ្ងៃសៅរ៍)
-ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម (ថ្ងៃអាទិត្យ)
-ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
-ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ចេញពីហ្សាកាតា ទៅឌីលី ប្រទេសទីម័រ ឡេស្ត
-ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ មកដល់ឌីលី ប្រទេសទីម័រ ឡេស្ត
-ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅឌីលី ប្រទេសទីម័រ ឡេស្ត
-ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ចេញពីឌីលី ទៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
-ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ មកដល់កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
-ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
-ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ចេញពីកូឡាឡាំពួរ ទៅសិង្ហបុរី
-ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅប្រទេសសិង្ហបុរី
-ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ចេញពីសិង្ហបុរី ទៅបាងកក ប្រទេសថៃ
-ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅបាងកក ប្រទេសថៃ
-ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ចេញពីបាងកក ទៅយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា
-ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ធ្វើដំណើរទៅទីក្រុងណៃពិដោរ
-ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា
-ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ចេញពីណៃពិដោរ មកយ៉ាងហ្គូន ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ចេញពីយ៉ាងហ្លូន ទៅវៀងចន្ទន៍ ប្រទេសឡាវ
-ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅវៀងចន្ទន៍ ប្រទេសឡាវ៕

រូបថត៖ ខឹម សុវណ្ណារ៉ា / AKP

Share.