ភពសុក្រ (Venus) ឬ ជនជាតិបរទេសហៅភពនេះថា ភពនៃក្ដីស្រឡាញ់ ខណៈភពនេះត្រូវបានប្រជាជនទូទៅហៅថា ផ្កាយព្រឹក នៅពេលព្រឹក ហើយពេលយប់គេហៅថា ផ្កាយចោរ។ ភពនេះបានបង្ហាញខ្លួននៅក្បែរព្រះច័ន្ទ កាលពីថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២៣ ដែលប្រជាជនក្នុងតំបន់អាស៊ី មានទាំងប្រជាជនក្នុងប្រទេស កុម្ពជា ផងនោះ បានថតផ្ដិតយករូបភាពដ៏ស្រស់ស្អាត នៃអព្ភូតហេតុដ៏អស្ចារ្យនេះ។

ភពសុក្រ គឺជាភពទី២ ពីព្រះអាទិត្យ ហើយក៏ជាភពដែលនៅជិតផែនដីបំផុត ដែលមនុស្សទូទៅអាចមើលឃើញភពនេះដោយភ្នែកទទេបាន។ ភពសុក្រ ជាភពមួយក្នុងចំណោមភពដ៏ជ្រៅទាំង៤ ហើយជារឿយៗ វាត្រូវបានគេហៅថា ជាភពភ្លោះជាមួយផែនដី ព្រោះវាមានទំហំ និង ដង់ស៊ីតេ ប្រហាក់ប្រហែលគ្នា។

ភពសុក្រ មានទំហំស្ទើរប៉ុនផែនដី (តូចជាងផែនដីតែបន្ដិច) ប៉ុន្ដែបរិយាកាស ពេលវេលា និង ស្ថានភាពផ្ទៃ គឺខុសគ្នាឆ្ងាយណាស់។ បរិយាកាសដ៏ក្រាស់របស់​វាបានទប់កំដៅ ខណៈដែលផ្ទៃខាងលើរបស់វាសម្បូរទៅដោយភ្នំភ្លើងយ៉ាងសកម្ម ហើយបរិយាកាសនៃភពសុក្រ គឺមានឧស្ម័នកាបូនឌីអុកស៊ីតភាគច្រើន ហើយវាត្រូវបានគ្របដណ្ដប់ដោយពពកពណ៌លឿងក្រាស់ នៃអាស៊ីតស៊ុលហ្វួរីក ដែលជាប់កំដៅ បណ្ដាលឲ្យមានផលប៉ះពាល់ផ្ទះកញ្ចក់ដែលផ្លាតចេញ។

ភពនេះជាភពដែលក្ដៅបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ដោយមានកំដៅក្ដៅរហូតដល់ ៤៦៥អង្សាសេ ក្ដៅជាងភពផ្សេងៗ ទោះបីជាភព ពុធ នៅគៀកជិតព្រះអាទិត្យជាងក៏ដោយ។

រយៈពេល ១ថ្ងៃនៅលើភពសុក្រ មានរយៈពេល ២៤៣ថ្ងៃ នៅភពផែនដី ពីព្រោះភពសុក្រ វិលខ្ញាល់ថយក្រោយ គឺមានន័យថា នៅលើភពសុក្រ មានព្រះអាទិត្យរះនៅទិសខាងលិច ហើយលិចនៅទិសខាងកើត បញ្រ្ចាស់ខុសពីភពផែនដី។

ភពសុក្រ មានសម្ពាធខ្យល់នៅលើផ្ទៃរបស់វា ច្រើនជាង ៩០ដង នៃផែនដី ស្រដៀងទៅនឹងសម្ពាធខ្យល់ចម្ងាយជាង ១គីឡូម៉ែត្រ ចុះក្រោមក្នុងមហាសមុទ្រលើភពផែនដី។

ភពសុក្រ ឬ Venus គឺជាភពដំបូងគេដែលត្រូវបានរុករកដោយយានអវកាស – Mariner 2 របស់អង្គការ NASA បានហោះហើរដោយជោគជ័យ និង ស្កេនពិភពលោក ដែលគ្របដណ្តប់ដោយពពកនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ១៩៦២។ ចាប់តាំងពីពេលនោះមក យានអវកាសជាច្រើនមកពីសហរដ្ឋអាមេរិក និង ទីភ្នាក់ងារអវកាសផ្សេងទៀតបានរុករកភពសុក្រ រួមទាំងអង្គការ NASA ផងដែរ។

ក្រោយមកនៅឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៤ យានអវកាសឈ្មោះ Magellan បានប្រើរ៉ាដាដើម្បីគូសផែនទីផ្ទៃរបស់ភពសុក្របានយ៉ាងលម្អិត៕

ប្រភព៖ Solarsystem & Ducksters

Share.