ភ្នំពេញ÷នារីវ័យក្មេងម្នាក់បានបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្រោយពីបើកម៉ូតូឈប់ចាំឆ្លងផ្លូវ ហើយត្រូវបុរសម្នាក់បើករថយន្ដបែកកង់ រ់េចង្កូតមកបុកពេញទំហឹងហោះផ្លោងជាង២០ម៉ែត្រ។

ហឹតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមប្រភពព៍ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេឃើញនារីម្នាកជិះម៉ូតូហុងដាប៊ីតមួយគ្រឿង ពណ៍សលាយក្រហមពាក់ស្លាកលេខកណ្ដាល 1AO-5587 ធ្វើដំណើរធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុក៏សុីញ៉ូឈប់ចាំបត់ឆ្វេង ពេលនោះក៏មានបុរសម្នាក់ បើករថយន្ដតូយ៉ូតារ៉េហ្វមួយគ្រឿងពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-0858 ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿន ព្រមទាំងបែកកង់មុខក្រោយចំនួនពីរគ្រាប់ ហើយរ៉េចង្កូតមកបុកម៉ូតូពេញទំហឹង ហោះផ្លោងជាង២០ម៉ែត្រ បណ្ដាល់អោយម៉ូតូរងការខូចខាតបែកបាក់ស្ទើរទាំងស្រុង ឯរថយន្ដរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង។ឯនារីវ័យក្មេងបើកបរម៉ូតូ បានបាត់បង់ជីវិតពេកដឹងដល់មន្ទីពេទ្យ។
សពជនរងគ្រោះមានឈ្មោះ ហ៊ុន ណាវីន ភេទស្រី អាយុ២២ឆ្នាំ មានមុខរបរជាអ្នកលក់អនឡាញ បច្ចុប្បន្នរស់នៅក្បែរកន្លែងកើតហេតុ។

ក្រោយពីកើតហេតុក៏មានវត្តមាន សមត្ថកិច្ចជំនាញនរគបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែងរួចស្ទួច ម៉ូតូនឹងរថយន្ដយកទៅរក្សាទុក ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។ចំណែកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចធ្វើកំណតហេតុហើយ បានប្រគលជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


អត្ថបទនិងរូបបភាព៖ ត្រយងតូច

Share.