ក្រុមជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម២២ឆ្នាំ បានយកឈ្នះលើក្រុមជម្រើសជាតិហុងកុង អាយុ​ក្រោម​២២ឆ្នាំ ក្នុង​លទ្ធផល ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ ក្លាយជាម្ចាស់ជើងឯក​ពាន​រង្វាន់​បាល់​ទាត់ផ្នែកបុរស់ Merlion Cup ឆ្នាំ២០២៣ នៅ​កីឡាដ្ឋាន Jalan Besar Stadium ប្រទេសសិង្ហបុរី កាល​ពី​រាត្រី​ថ្ងៃ​ទី ២៦ ខែមីនា ឆ្នាំ២០២៣។

ក្រុមជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម២២ឆ្នាំ បានឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្រោម​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ដោយ​​លទ្ធផល ៤-២ ខណ:ក្រុមជម្រើសជាតិហុងកុង អាយុក្រោម២២ឆ្នាំ យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិសិង្ហបុរី អាយុក្រោម២២ឆ្នាំ ក្នុងលទ្ធផល ១-០ នៅកីឡាដ្ឋាន Jalan Besar Stadium ប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៤ ខែមីនា កន្លងទៅ។

ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៣ ក្រោយ​យកឈ្នះ ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម២២ឆ្នាំម្ចាស់ផ្ទះសិង្ហបុរី ដោយលទ្ធផល ២-១ នៅកីឡដ្ឋាន Jalan Besar ប្រទេស​សិង្ហបុរី កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។

គួរឲ្យដឹងថា ពានរង្វាន់ Merlion Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៨២ ដោយប្រទេសសិង្ហបុរី ផ្ទាល់​ជា​អ្នក​រៀបចំព្រឹត្តិការណ៍នេះឡើង ខណៈក្រុមជម្រើសជាតិអូស្ត្រាលី ឈ្នះ​ពាន​រង្វាន់​នេះ​ច្រើន​ជាង​គេ​២លើកឆ្នាំ ១៩៨២ និង១៩៨៣ ហើយក្រុមម្ចាស់ផ្ទះសិង្ហបុរី គឺ​ជា​ក្រុម​ដែល​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ច្រើន​ជាង​គេ ៤ដង ១៩៨៤, ១៩៨៥, ២០០៩, ២០១៩៕

Share.