នេះ​អាច​ចាត់​ទុក​ជា​មោទភាព​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ ដែល​កូន​ខ្មែរ​​មិន​មួយ​រូប​កំពុង​តែ​កសាង​បាន​នូវ​ប្រជាប្រិយភាព​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រថៃ​ ក្នុង​នាម​ជា​តារា​ចម្រៀង​ ​ដោយ​បទ​ចម្រៀង​ទីមួយ​របស់​ កែវ តារា​ TikTok ​រក​បាន​ចំនួន​ Views រហូត​ដល់​ ១.៣ លាន​ដង​ហើយ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២១​ នេះ​។​

បទ​ចម្រៀង​ «ចង់​បា​​ននាង​» «จองบานเนียง» សរសេរ​ជា​ភាសាថៃ​ អាន​ជា​ភាសា​ខ្មែរ​ របស់​ក្រុម​កំលោះ​ភ្នំពេញ​ (Phnom Penh) ដែល​មាន​សមាជិក​សរុប​៤​ រូប​ (ខ្មែរ​៣​នាក់​ ថៃ​១​នាក់​) ក្នុង​នោះ​មាន​ កែវ តារា​ TikTok ម្នាក់​ផងនោះ ​​បាន​បង្ហោះ​ឱ្យ​អ្នក​គាំទ្រ​បាន​ចូល​ស្ដាប់​កម្សាន្ត​​លើ​ឆាណែល​ យូធូប កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២១ ហើយ​ទទួល​បាន​ការ​គាំទ្រ​ និង​ កោត​សរសើរ​ពី​សំណាក់​អ្នក​ស្ដាប់​ពិសេស​ អ្នក​គាំទ្រ​ទាំង​ថៃ​ និង​ ខ្មែរ​។

សូមចុច​អាន​ ចម្រៀង​​​ «จองบานเนียง» ​ដោយ​​ក្រុម​​ Phnom Penh boy សមាជិក​ខ្មែរ​៣ ថៃ​១ ​កំពុង​ល្បី​ខ្លាំង​!

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​ កែវ មិន​ត្រឹម​តែ​ច្រៀង​ជា​ភាសា​ថៃ​នោះ​ទេ​ តែ​ថែម​ទាំង​​បាន​ដាក់​បញ្ចូល​នូវ​ប៉ារ៉ូល​ច្រៀង​ RAP ជាភាសា​ខ្មែរ​បាន​យ៉ាង​ល្អ​និង​ស្ទាត​់​ជំនាញ​ ប្រៀប​ដូច​ជា​អ្នក​ចម្រៀង​ រ៉េប អាជីព​ដូច្នោះ​ដែរ​។

គួរ​ដឹងដែរថា​ កែវ បច្ចុប្បន្ន​មាន​អាយុ​២៣​ឆ្នាំ​ គ្រួសារ​របស់​ប្អូន​ប្រុស​មិនមាន​ស្រែ​ចំការ​សម្រាប់​ដាំដុះ​ ម្យ៉ាង​ជំពាក់​បំណុល​គេ​ផង​នោះ​ ទើប​​ម្ដាយ​របស់​កែវ​ សម្រេច​ចិត្ត​ចំណាកស្រុក​ទៅ​ប្រទេសថៃ​ដើម្បី​រក​ប្រាក់​ផ្ញើ​មក​សង​បំណុល​ម្ចាស់​បំណុល​នៅ​ស្រុក​ខ្មែរ​។ កែវ​ ​បាន​ចេញ​ទៅ​នៅ​ប្រទេសថៃបាន​ចំនួន​ ៥​ឆ្នាំ​ហើយ​ ដោយ​​ធ្វើ​ការ​ងារ​ជា​កម្មករ​សំណង​់ ផ្នែក​លាប​ថ្នាំ​ ប៉ុន្តែ​ដោយសារ​បច្ចុប្បន្ន​ កែវ ​ល្បី​ឈ្មោះ​មាន​អ្នក​គាំទ្រ​ច្រើន​ធ្វើ​ឱ្យ​គេ​មាន​ឱកាស​បាន​ថត​សម្ដែង​ MV ថត​​ផ្សាយ​ពាណិជ្ជកម្ម​ និង​ជួយ​ Review ផលិតផល​​ពី​បណ្ដា​​ក្រុមហ៊ុន​ផ្សេងៗ​ និង​ ចុង​ក្រោយ​នេះ​បង្កើត​ជា​ក្រុម​ចម្រៀង​មួយ​មាន​ឈ្មោះ​ថា​ Phnom Penh Boy៕

ចូលរួមទស្សនា​បទ​ «ចង់​បាន​នាង​» ដើម្បី​ជា​កម្លាំង​ចិត្ត​ដល់​ កែវ វីដេអូ​ខាង​ក្រោម​នេះ​ ៖

Telegram-Troryorng
Share.