សិល្បៈជាតិ៖ យុវតី ឌៀប សូហ្វៀរ៉ា ម្ចាស់តំណែងលំដាប់រងទី ២ «Miss Preteen International Cambodia 2022 និងលំដាប់រងទី២ កម្មវិធីកម្រិតអន្តរជាតិ Little Miss Junior Idol 2023 នាប្រទេសថៃកាក់កបខ្លាំង ព្រោះមិនថា ថតម៉ូដសំអាងការ ថតភាពយន្ត ថ្មីៗនេះបានក្លាយជាទូតសុច្ឆន្ទៈផលិតផលថែមទៀត។



យុវតីជាកូនខ្មែរកាត់រុស្សី វ័យ១២ឆ្នាំ ឌៀប សុហ្វៀរ៉ា មានសម្រស់ស្រស់ស្អាត និងមានទេពកោស្យខ្ពស់ក្នុងរង្វង់សិល្បៈ ព្រោះមិនដូច្នេះទេ យុវតីរូបនេះមិនអាចឈ្នះបេក្ខភាពមកពីប្រទេសផ្សេងៗ យកជ័យលាភីលំដាប់រងទីពីរត្រលប់មកកាន់ប្រទេសកំណើតនោះឡើយ។



ជាមួយនឹងទេពកោសល្យពីកំណើតរួមផ្សំនឹងរូបសម្រស់ស្អាតបែបកូនកាត់ សំបុរសដូចព្រិល និងមានសមត្ថភាពសម្ដែងប៉ិនប្រសព្វធ្លាប់បង្ហាញស្នាដៃសម្ដែងក្នុងភាពយន្តភាគទូរទស្សន៍«ស្នេហាឆ្លងជាតិ ២» ធ្វើឱ្យ ឌៀប សូហ្វៀរ៉ា ត្រូវបានផលិតកម្ម LD ជ្រើសរើសជាតួអង្គ ក្នុងវណ្ណកម្មភាពយន្តថ្មីរបស់ខ្លួន តាមរយៈ Casting តួអង្គ។ ភាពយន្តដែលត្រូវសម្ដែងនោះ ជាប្រភេទសាច់រឿងរន្ធត់ភ័យលស់ព្រលឹង ប៉ុន្តែចំណងជើងយ៉ាងណានោះ ប្អូនស្រីលាក់សិន ព្រោះគោរពតាមគោលការណ៍របស់ផលិតកម្ម។
យុវតីសាច់ក្រអូប ត្រូវបានជ្រើសរើសឱ្យក្លាយជាទូតសុច្ឆន្ទៈរបស់ទឹកអនាម័យស្ត្រី ក្លិន នេះបើយោងតាមការចែករំលែកដំណឹងល្អនេះជាមួយនឹងអ្នកគាំទ្ររបស់ខ្លួននៅលើបណ្ដាញសង្គម។ ដោយយុវតីរូបនេះបានរៀបរាប់យ៉ាងដូច្នេះថា៖ «នាងខ្ញុំ ឌៀប សុហ្វៀរ៉ា Little Miss Junior Idol World ពិតជាមានកិត្តិយស និង សេចក្តីរីករាយយ៉ាងក្រៃលែង ដែលបានក្លាយជា ទូតសុច្ឆន្ទៈរបស់ទឹកអនាម័យស្រ្តី ក្លិន នៅកម្ពុជា
អ្នកគាំទ្រដែលស្រលាញ់ចូលចិត្តនិងគាំទ្រ ឌៀប សុហ្វៀរ៉ា កុំភ្លេចរង់ចាំគាំទ្រស្នាដៃសម្ដែង ក៏ដូចជាផលិតផលដែលយុវតីរូបនេះជាទូត សុច្ឆន្ទៈ ដើម្បីបង្ហាញឱ្យឃើញសន្ទុះនៃការគាំទ្ររបស់ប្អូនស្រី ដើម្បីបង្កើតទីផ្សារសម្រាប់តារាដែលបងប្អូនគាំទ្រនិងអាណិតស្រលាញ់៕


