នារី​ជនជាតិ​បារាំង​ Léa Kyle គឺ​ជា​បេក្ខនារី​មួយ​រូប​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ American Got Talent ឆ្នាំ២០២១ របស់​ទូរទស្សន៍ NBC ដោយ​បាន​បង្ហាញ​នូវ​សមត្ថភាព​ពិសេស​ ផ្លាស់​សំលៀក​បំពាក់​ច្រើន​ឈុត​ លឿន​រហ័ស​​ប្រៀប​ដូច​ចេះ​វេទមន្ត​។

បេក្ខនារី​វ័យ​ ២៥​ ឆ្នាំ​មាន​ដើម​កំណើត​មក​ពី​ទីក្រុង​ Bordeaux បាន​ក្លាយជា​បេក្ខនារី​ទទួល​បាន​ប៊ូតុងមាស​​ ក្នុង​កម្មវិធី​ American Got Talent​ ពី​គណៈកម្មការ Heidi តាម​រយៈ​ការ​បង្ហាញ​សមត្ថភាព​ផ្លាស់ប្ដូរ​សំលៀក​បំពាក់​បាន​លឿន​រហ័ស​ប្រៀប​ដូច​ប្រើ​វេទមន្ត​ រហូត​ធ្វើ​ឱ្យ​គណៈកម្មការ ក៏​ដូច​ជា​អ្នក​ទស្សនា​នឹក​ស្មាន​មិន​ដល់​។

Léa Kyle ចាប់​ផ្ដើម​សម្ដែង​សមត្ថភាព​ពិសេស​នេះ​ មិន​មែន​ដោយ​សារ​តែ​សេចក្ដី​ស្រលាញ់​នោះ​ទេ​ ប៉ុន្តែ​ដើម្បី​ក្រពះ​។ ម្ចាស់​ប៊ូតុង​មាសរូប​នេះ ​បាន​​រក​ឃើញ​សមត្ថភាព​ពិសេស​របស់​ខ្លួន​កាល​ពី​ ៨​ឆ្នាំ​ ត្រូវ​អរគុណ​ដល់​ដៃ​គូ​របស់​អ្នក​នាង​លោក Florian Sainvet ដែល​ធ្លាប់​បាន​បង្ហាញ​សមត្ថភាព​ក្នុង​កម្មវិធី​ American Got Talent រដូវកាល​ទី​១៥​ ប៉ុន្តែ​អស់​លទ្ធភាព​ទៅ​បន្ត​ដោយ ​គណៈ​កម្មការ​បាន​ជម្រុះ​លោក​ត្រឹម​វគ្គ​ Judge Cuts Round

បេក្ខនារីប៊ូតុងមាស​ Léa Kyle បច្ចុប្បន្ន​មាន​អាយុ​ ២៥ឆ្នាំ​ ជាជនជាតិ​ បារាំង មាន​ដើម​កំណើត​នៅ​ទីក្រុង​ Bordeaux

Telegram-Troryorng

Share.