នៅ​មុន​នេះ​បន្តិច​តារា​ចម្រៀង​សំឡេង​ផ្អែម​ អតីត​ម្ចាស់​ពាន​ Cambodia Idol រដូវកាល​ទីមួយ​លោក​ នី​ រតនា បាន​ប្រកាស​ឱ្យ​ដឹង​ថា​លោក​ និង​ ភរិយា​នឹង​បើក​បេះដូង​និយាយ​រឿង​រ៉ាវ​ស្នេហ៍​ក្នុង​កម្មវិធី​ 3Fun។

យោង​តាម​រយៈ​ហ្វេសប៊ុក​របស់​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស​ខាង​លើ​ នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា នេះ​លោក​បាន​ចែក​រំលែក​ឱ្យ​ដឹង​ថាលោក និង​​ភរិយា​បណ្ដូល​ចិត្ត​នឹង​មាន​វត្តមាន​ក្នុង​កម្មវិធី​ 3Fun ដោយ​នៅ​ក្នុង​កម្មវិធី​នោះ​ អ្នក​ទាំង​ពីរ​នឹង​ធ្វើ​ការ​រៀបរាប់​​ពី​កំណើត​ស្នេហ៍​ផ្អែមល្ហែម​ឱ្យ​ប្រិយមិត្ត​ទស្សនិកជន​បាន​ដឹង​នៅ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ​។ លោក​ នី​ រតនា​ ក៏​មិន​ភ្លេច​ផ្ដាំ​ផ្ញើ​ឱ្យ​អ្នក​គាំទ្រ​និង​មិត្ត​ភក្ដិ​ ​រឿងរ៉ាវ​របស់​លោក​និង​ ភរិយា ​នៅ​ថ្ងៃ​ស្អែក​ ​តាម​រយ​ៈ​ឆាណែល​ យូធូប​ 3Fun។

«នាំព្រះនាងរបស់ខ្ញុំចូល 3fun channel cambodia ចង់ដឹងរឿងរ៉ាវស្វីតៗ ជួបគ្នាថ្ងៃសៅរ៍ស្អែកនេះណា»

ប្រិយមិត្ត​អ្នក​គាំទ្រ​ចង់​ដឹង​ប្រវត្តិ​ស្នេហ៍​ និង​ ភាព​ផ្អែមល្ហែម​របស់​តារា​ប្រុស​រូប​សង្ហា​ និង​ ភរិយា​ដ៏​ស្រស​់​ប្រិមប្រិយ​របស់​លោក​ កុំ​ភ្លេច​រង់​ចាំ​តាមដាន​ទស្សនា​នៅ​ថ្ងៃ​ស្អែក​នេះទាំង​អស់​គ្នា​។​

Telegram-Troryorng

Share.