ត្បូងឃ្មុំ៖ ភ្លៀងមួយមេធំ លាយឡំដោយព្យុះ បានបោកបក់បំផ្លាញផ្ទះពលរដ្ឋចំនួន៣១ខ្នង កាលពីយប់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣ ស្ថិតក្នុងស្រុកក្រូចឆ្មារ ស្រុកតំបែរ និងស្រុកមេមត់ ក្នុងខេត្តត្បូងឃ្មុំ តែករណីនេះមិនបណ្តាលឲ្យមានបាត់បង់អាយុជីវិតមនុស្សនោះទេ ។

តាមការឲ្យដឹងពីលោក សុខ ម៉េងឡេង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានឲ្យដឹងថា នៅយប់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨:៤៥ នាទីយប់ ភ្លៀងបានធ្លាក់មួយមេធំ ក្នុងកម្រិត 103 mm លាយឡំជាមួយខ្យល់ព្យុះធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋរងការខូចខាតមានចំនួន២១ ខ្នង ស្មើ២១ គ្រួសារ ក្នុងនោះ ១ខ្នងខូចខាតទាំងស្រុង និង ២០ខ្នង គ្រាន់តែរបើកដំបូលបន្តិចបន្តួចប៉ុណ្ណោះ ស្ថិតនៅភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ។

ដោយឡែកនៅស្រុកមេមត់ ក៍បានប៉ះពាល់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន១០ខ្នងផ្ទះ ដែរស្មើ ១០គ្រួសារ ក្នុងនោះមាន
ភូមិឆ្ងរជើង ឃុំដារ ខូចខាត២ខ្នងផ្ទះ។ ភូមិជាំទ្រៀង ឃុំត្រមូង ខូចខាត ៥ខ្នងផ្ទះ ។ ភូមិមុខក្រាស ឃុំមេមត់ ខូចខាត ៣ ខ្នងផ្ទះ។

ចំណែកស្រុកតំបែរ ផ្ទះរបស់ប្រជាពលរដ្ឋរងការខូចខាតមានចំនួន ៣៩ខ្នង ស្មើ៦៥ គ្រួសារ ក្នុងនោះសាលាបឋមសិក្សាត្រពាំងជ្រៃ ១ខ្នង និង ៦១ខ្នងផ្ទះគ្រាន់តែរបើកដំបូលបន្តិចបន្តួចប៉ុណ្ណោះ។ ឯ៣ខ្នងទៀតដួលរលំដល់ដីមានចំនួន៥ភូមិ ឃុំចុងជៀច ស្រុកតំបែរ។ ភូមិជៀចជើង របើកដំបូល ១០ខ្នងផ្ទះ។ ភូមិតាមាឃថ្មីរបើកដំបូល ១០ខ្នងផ្ទះ។ ភូមិជៀចកើតរបើកដំបូល ១០ ខ្នងផ្ទះ។ ភូមិជៀចធំ របើកដំបូល ៥ ខ្នងផ្ទះ។ ភូមិចាស្ទឹងតាថុក ប៉ះពាល់ ២៩ ខ្នង ដួលរលំចំនួន៣ ខ្នង ប្រក់ដំបូលស័ង្កសី ព្រមទាំងសាលាបឋមសិក្សាត្រពាំងជ្រៃ ១ខ្នង របើកដំបូល។

សូមបញ្ជាក់ថា ផ្ទះរបស់ប្រជាពលរដ្ឋទាំងបីស្រុកខាងលើ មិនបង្កឲ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សនិងសត្វឡើយ៕

អត្ថបទ៖ សាន វីឡែម

Share.