ភ្នំពេញ៖បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លៀង ទាំងយប់ដើម្បីធ្វើកាសាកសួរ ក្រោយដើរទៅកាត់ខ្សែរប៉ារ៉ាស់ ហើយប្រើហិង្សារទៅលើ កម្លាំងប្រជាការពារដែលនៅសម្រួលចរាចរណ៍នៅទីនោះ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវលេខ ១០៨៩ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រជាការពារដែលឈរសម្រួលនៅទីកន្លែងកើតហេតុបានអោយដឹងថា ដោយទីតាំងនេះមានការដ្ឋាន សាងសង់ទុយោទឹករបស់រដ្ឋករស្វយ័តក្រុងភ្នំពេញ ទើបលោកចៅសង្កាត់បញ្ជាឲ្យខ្លួននិងកម្លាំងផ្សេងទៀតមកបិទផ្លូវ ដើម្បីសម្រួលចរាចរណ៍កុំអោយមានកាកកស្ទះ ។ពេលនោះស្រាប់តែមានបុរសពីរនាក់ ដើរមកកាត់ខ្សែដើម្បីដើរឆ្លងកាត់ ហើយខ្លួនក៏សួរនាំ ស្រាប់តែបុរសពីរនាក់បានស្រែកដាក់លោកនិងបានប្រើហិង្សាទាំងកំរោល។ឃើញដូចនោះប្រជាពលរដ្ឋនៅក្បែរនោះក៏បានជួយឃាត់ ភ្លាមៗម្នាក់ក្នុងចំណោមពីរនាក់បានរត់គេចខ្លួនបាត់។ចំណែកម្នាក់ទៀតនៅស្រែកជេរនិងដើវាយគេឯង ទើសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនតែម្ដង។

ក្រោយពីឃាត់ខ្លួនបុរសខាងលើរួចហើយ សមត្ថកិច្ចបានបញ្ជូនខ្លួនជនបង្កទៅប៉ុស្តិ៍នរគបាលទាំងយប់ដើម្បីធ្វើការសាកសួបន្ដតាមនិតិវិធី៕

អត្ថបទ៖ត្រយងតូច

Share.