នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយ USAID បានរៀបចំវគ្គបណ្តុះបណ្តាលដល់ស្តីពី « ការផ្លាស់ប្តូរឥរិយាបថសង្គម និង ការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ»។ វគ្គបណ្តុះបណ្តាលនេះរៀបចំធ្វើឡើងនៅកាំបូឌាយ៉ាណា ដែលមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មាន៤៣នាក់ មកពីស្ថាប័នផ្សេងៗគ្នា ចំនួន៣៩។

ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា បានរៀបរាប់នៅក្នុងពិធីនោះថា បច្ចុប្បន្ននៅកម្ពុជាផ្នែកអនាម័យមានការប្រែច្រើន ។ លោកបន្តថា វគ្គបណ្ដុះបណ្ដាលនេះគឺមានគោលបំណងចង់ឱ្យមានការផ្សព្វផ្សាយបន្ថែមពីការការផ្លាស់ប្តូរឥរិយាបថសង្គម និង ការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ ចង់ឱ្យកម្ពុជាស្អាតនិងមានអនាម័យ មុនថ្ងៃព្រឹត្តិការណ៍ស៊ីហ្គេមបានមកដល់។

ដោយឡែក លោក ងែត បុល អនុប្រធាននាយកដ្ឋានសំណល់រឹង នៃក្រសួងបរិស្ថាន បានបញ្ជាក់អត្ថន័យនៃ សំរាម ថាគឺ សំណល់រឹង គឺសំដៅទៅលើវត្ថុរឹង សារធាតុរឹង ផលិតផលឬកម្ទេចកម្ទី ដែលលែងត្រូវការប្រើប្រាស់ហើយដែលត្រូវបោះបង់ចោលមានបំណង និងបោះបង់ចោល ឬតម្រូវការឱ្យបោះបង់ចោលដោយច្បាប់ ( អនុក្រឹត្យ លេខ៣៦ អនុក្រ.បក ស្ដីពីការគ្រប់គ្រងសំណល់រឹង ) ។ តើសំរាម សំណង់រឹងទីប្រជុំជន ជាអ្វី ? យោងតាមអនុក្រឹត្យ លេខ ១១៣ អនក្រ . បក ។ សំរាម សំដៅដល់របស់របរប្រើប្រាស់សម្ភារៈផលិតផលដែលបានបន្សល់ ឬបង្កើតពីជីវភាពផ្ទាល់របស់មនុស្សប្រចាំថ្ងៃ ដែលមិនផ្ទុកសារធាតុពុល ឬសំណល់គ្រោះថ្នាក់ ។ សំណល់រឹងទីប្រជុំជន សំដៅដល់សំណល់រឹងដែលបានបន្សល់ឬបង្កើតពីសកម្មភាពអាជីវកម្មឬសេវាកម្មដែលមិនមានផ្ទុកសារធាតុឬសំណល់គ្រោះថ្នាក់ ។

យ៉ាងណាមិញ កម្ពុជាបានបង្កើតសំរាម ៤លានតោនក្នុងមួយឆ្នាំ និង ១០ម៉ឺនតោនក្នុងមួយថ្ងៃ ហើយក្នុងមួយឆ្នាំសំរាមមានការកើនឡើងប្រមាណជាង ១០ភាគរយ។ ទាំងនោះគឺដោយសារកំណើនសេដ្ឋកិច្ច និងការប្រើប្រាស់ច្រើន និងកំណើនប្រជាពលរដ្ឋផងដែរ។ ក្នុងករណីដែលមិនអាចគ្រប់គ្រងសំណល់រឹងបាននោះទេ សំរាមនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពសោភ័ណភាពបរិស្ថាន។

សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលខាងលើនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់អំពីគម្រងរបស់ទីភ្នាក់ងារជំនួយ អាមេរិក USAID Cambodia លើការងារបរិស្ថាន ដើម្បីគាំទ្រដល់ ការ អភិរក្សជីវចម្រុះ ការពារ ព្រៃឈើ និង ការ គ្រប់ គ្រងធន ធាន ធម្មជាតិប្រកបដោយនិរន្តភាព។

Share.