បាត់ដំបង÷ អាជ្ញាធរតំបន់ព្រំដែនខេត្តបាត់ដំបង ទទួលសាកសពស្ត្រីខ្មែរម្នាក់ពីសមត្ថកិច្ចថៃ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅក្នុងស្រុកបាងផ្លី ទឹកដីថៃ។

ប្រភពសមត្ថកិច្ចតំបន់ព្រំដែនបានឲ្យដឹងថា÷ លោកអនុសេនីយ៍ត្រី ពេជ្រ ផានិត អនុប្រធានក្រុមការងារក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងមន្ត្រីប្រធានទីស្នាក់ការច្រកទ្វារអន្តរជាតិគីឡូ ១៣ (ភ្នំដី) រួមទាំងនគរបាលអន្តោប្រវេសន៍ផងដែរ នៅរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ កន្លងមកនេះបានសហការជាមួយសមត្ថកិច្ចថៃ ទទួលយកសាកសពស្ត្រីខ្មែរម្នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើទឹកថៃកាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ ត្រង់បណ្តោយផ្លូវទេពរាក ក្នុងភូមិត្រក សង្កាត់ បាង ផ្លា ស្រុកបាងផ្លី ប្រទេសថៃ។

ប្រភពដដែលបន្ត÷ ការប្រគល់ ទទួល សពពលករខ្មែរខាងលើធ្វើឡើងនៅចំណុចមាត់ច្រកទ្វារអន្តរជាតិគីឡី ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ស្ត្រីជនរងគ្រោះមានឈ្មោះសារ៉ាយ រ៉ូហ្សា អាយុ ៣៤ឆ្នាំ ជាពលករធ្វើការងារនៅប្រទេសថៃ។

បច្ចុប្បន្នកម្លាំងជំនាញ ក៏ដូចជាអាជ្ញាធរបានស្វែងរក ហើយបានប្រគល់សាកសពបន្តទៅឲ្យសាច់ញាតិជនរងគ្រោះរួចហើយដែ៕

អត្ថបទ៖ ដំបងក្រញូង

Share.