ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានជួបជុំគ្នានៅចំណុច ភូមិចំណោទរាម ឃុំបិតត្រាំង ខេត្តព្រះសីហនុ បានសហការ និងឯកភាពជួលគ្រឿងចក្រមកឈុះឆាយរបងផ្ទះដោយខ្លួនឯង ជៀសវាងមានភាពយឺតយ៉ាវ និងរាំងស្ទះដល់ការរៀបចំរបស់រដ្ឋបាលខេត្ត ដែលកន្លងមកប្រជាពលរដ្ឋជាច្រើនគ្រួសារបានសាងសង់របងផ្ទះនៅលើដីកម្មសិទ្ធរបស់ឯកជន។

ម្យ៉ាងទៀត ប្រជាពលរដ្ឋដែលមានវត្តមាននៅទីតាំងនេះ ធ្វើឡើងបែបនេះ ដើម្បីជួយសម្រួល និងពន្លឿនដល់ការរៀបចំរបស់រដ្ឋបាលខេត្តដែលត្រៀមរៀបចំនូវទីតាំងដីថ្មីសម្រាប់ប្រជាពលរដ្ឋ មានទំហំទទឹង៥ម៉ែត្រ និងបណ្តោយ២០ម៉ែត្រ ក្រោយពីមានការសម្របសម្រួលដោយរដ្ឋបាលខេត្តព្រះសីហនុនាពេលកន្លងមក។

បើតាមសម្តីរបស់ប្រជាពលរដ្ឋ បានលើកឡើង និងបញ្ជាក់ជូនថា៖ នាពេលថ្មីៗមកនេះ មានបុគ្គលមួយរូប ឈ្មោះ ដេវីត ឆាណាយវ៉ា បានយកឈ្មោះពួកគាត់ទៅប្រើប្រាស់នៅលើបណ្តាញសង្គមបែបនេះថា ពលរដ្ឋប្រមាណជាង២០០គ្រួសារ បានទៅពឹងពាក់គាត់ឲ្យជួយដោះស្រាយបញ្ហាដីធ្លីនៅទីតាំងនេះ តែការពិតជាក់ស្តែងពួកគាត់មិនបានទៅពឹងពាក់ ឬអោយជួយអន្តរាគមន៍អ្វីនោះទេ។

ដើម្បីអោយជ្រាបកាន់តែច្បាស់ សូមទស្សនានូវវីដេអូរដែលពួកគាត់បានលើកឡើងដូចខាងក្រោម៖

អត្ថបទ៖ ព្រះសីហនុ

Share.