បាល់ទះជម្រើសជាតិ​កម្ពុជា ផ្នែក​បុរស បាន​យក​ឈ្នះ​សិង្ហបុរី ក្នុងលទ្ធផល៣ សិតទល់និង១ (២៥-២០ , ២៥-១៩ , ២២-២៥, ២៥–១២) ប្រកួតទី២ នៃការប្រកួតកម្មវិធី Tri-Nation Volleyball Cup 2023 កាល​ពី​យប់​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅ​ទីលាន​បាល់ទះ MBSA Indoor Volleyball Hall Section 4 នៅ Shah Alam, Selangor ម៉ាឡេស៊ី។

កាល​ពី​ជំនួន​ទី១ ថ្ងៃទី២៩ ខែមីនា ក្រុម​កម្ពុជា បាន​ភ្លាត់​ចាញ់​ក្រុម​ម៉ាឡេស៊ី A ប្រកួតទី១ នៃ​​កម្មវិធី Tri-Nation Volleyball Cup 2023 ក្នុងលទ្ធផលក្រុមជម្រើសជាតិកម្ពុជា ០–៣ ក្រុមជម្រើសជាតិ ម៉ាឡេស៊ី A (២៦–២៨, ២១–២៥,១២–២៥)។

ក្រុមបាល់ទះជម្រើសជាតិ​កម្ពុជា ផ្នែក​បុរស នឹង​ត្រូវប៉ះក្រុមម៉ាឡេស៊ី B ប្រកួត​ទី៣ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះវេលាម៉ោង ៧:៣០នាទី។ និងក្រុមម៉ាឡេស៊ី A ប៉ះ សិង្ហបុរី វេលាម៉ោង ៩:៣០នាទី។ តាម​គម្រោង​ការ​ប្រកួត​នេះ​ដំណើរការ​ពី​​ថ្ងៃ​ទី២៩ ខែ​មីនា ដល់ ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០២៣ គឺជាវគ្គផ្ដាច់ព្រ័ត្រ៕

Share.