អតីត​អាជ្ញាកណ្ដាល​ FIFA កម្ពុជា​ លោក​ លឹម​ ប៊ុនធឿន បន្តកាន់កញ្ច៉ែជាអាជ្ញាកណ្តាល ក្នុងពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ​២០២៣-២០២៤ (ថ្នាក់ខេត្ត) ក្នុងការប្រកួត​រវាង មន្ទីរ អយក ខេត្តកំពង់ចាម ប៉ះ មន្ទីរ អយក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

អត្ថបទពាក់ព័ន្ធ៖អាជ្ញាកណ្ដាល​ធ្លាប់​បង្ហាញ​ខ្លួន​នៅ Champions League ​ចូល​ប្រកួត​ពាន Hun Sen Cup ថ្នាក់ខេត្ត

ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) បាន​ចាប់ផ្ដើម​ធ្វើ​ការ​ប្រកួត​សប្ដាហ៍ទី១ ហើយកាលពីថ្ងៃទី២៨ មីនា ២០២៣ ខណ: លោក​ លឹម​ ប៊ុនធឿន បន្តកាន់កញ្ច៉ែជាអាជ្ញាកណ្តាល ក្នុងការប្រកួត​រវាង មន្ទីរ អយក ខេត្តត្បូងឃ្មុំ ឈ្នះ មន្ទីរ អយក ខេត្តកំពង់ចាម ក្នុងលទ្ធផល ១-០។ បច្ចុប្បន្ន ​ខេត្តកមពង់ស្ពឺ ឈរនៅកំពូល​តារាង ពូល ក មាន ​៣ពិន្ទុ និង​ខេត្តត្បូងឃ្មុំឈរកំពូលតារាង ពូលខ មាន ៣ពិន្ទុ។

លោក លឹម ប៊ុនធឿន ជាប់​ឈ្មោះ​​ក្នុង​បញ្ជី​អាជ្ញាកណ្ដាល​កម្រិត​អន្តរជាតិ​​ឆ្នាំ ២០១៥ ដែល​ទទួល​ស្គាល់​ដោយ​សហព័ន្ធ​​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) ជាមួយ លោក ទុយ វិច្ឆិកា និង លោក ថោង ច័ន្ទកិត្យា។

រឿង​ដែល​ជាប់​ក្នុង​កំណត់ត្រា​អាជ្ញាកណ្តាល​​កម្រិត​ទ្វីប​អាស៊ី នោះ​លោក ជា​អាជ្ញាកណ្តាល​ម្នាក់​ក្នុង​ចំណោម​៣នាក់​របស់​កម្ពុជា ដែល​បាន​ជាន់​ទីលាន​នៃ​ការ​ប្រកួត​ពានរង្វាន់​កម្រិត​ខ្ពស់ AFC Champios League បន្ទាប់​ពី​លោក ថោង ច័ន្ទកិត្យា និង ទុយ វិច្ឆិកា។

សម្រាប់លោក លឹម ប៊ុនធឿន បាន​ជាប់ឈ្មោះជាមន្រ្តីអាជ្ញាកណ្តាលទី៤ ក្នុងពានរង្វាន់ AFC Champions League និង AFC Cup កាលពីឆ្នាំ ២០១៧។ ក្រៅពីនោះ​បុរស​​វ័យ​៤២​ឆ្នាំ​រូប​នេះ ក៏ធ្លាប់​កាត់សេចក្តីនៅ​កីឡដ្ឋាន New Laos National Stadium ក្នុង​ទីក្រុង​វៀងចន្ទន៍ ជំនួប​មិត្ត​ភាព​អន្តរ​ជាតិ​រវាង​ម្ចាស់​ផ្ទះ​ ឡាវ ប៉ះ អាហ្វហ្គានីស្ថាន កាលពីឆ្នាំ ២០១៥៕

តារាងចំណាត់ថ្នាក់គិតត្រឹម «សប្តាហ៍ទី១» (ពូល ក និង ពូល ខ)

Share.