លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានថ្លែងប្រាប់ទៅកាន់សារព័ត៌មាន BPVE News ថាក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើលដ៏ និងវិសាខា គឺជាក្រុមដែលការប្រកួតប្រជែងខ្លាំងនៅពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣។

គ្រូភ្នំពេញក្រោន ខាងលើថ្លែងដូច្នេះថា៖«ស្វាយរៀងគឺជាក្រុមដែលតែងតែគួរឲ្យកត់សម្គាល់ ជាពិសេសគឺការនាំចូលកីឡាករថ្មីៗរបស់គេ។ ខ្ញុំក៏គិតថាណាហ្គាវើលដ៏អាចជាក្រុមដែលបង្ករគ្រោះថ្នាក់ផងដែរ នៅពេលដែលគេបន្ថែមកីឡាករបរទេសពេញលេញតាមកូតា។ ហើយមួយទៀតនោះគឺវិសាខា។»

ឆ្លងកាត់៥សប្តាហ៍នៃពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ មានតែ២ក្រុមប៉ុណ្ណោះដែលមិនទាន់ស្គាល់ពាក្យថាចាញ់ នោះគឺភ្នំពេញក្រោន និងវិសាខា ដោយលេងចំនួន៤ប្រកួត ឈ្នះទាំង៤ មាន១២ពិន្ទុពេញ។

វិសាខា ក្រោមការដឹកនាំរបស់លោក Simon McMenemy៖
-វិសាខា ២-១ ព្រៃវែង នៅកីឡដ្ឋាន AIA Stadium, KMH Park
-បឹងកេត ០-៣ វិសាខា នៅ​​កីឡដ្ឋាន Cambodia Airway
-វិសាខា ២-០ គីរីវង់សុខសែនជ័យ នៅ​កីឡដ្ឋាន AIA Stadium, KMH Park
-សមាគមបាល់ទាត់ ខ.ភ.ម ០-៣ វិសាខា នៅកីឡដ្ឋាន ខ.ភ.ម។

ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi៖
-ភ្នំពេញក្រោន ២-០ សូលទីឡូអង្គរ នៅកីឡដ្ឋាន Smart RSN
-ព្រះខ័នរាជស្វាយរៀង ០-១ ភ្នំពេញក្រោន នៅកីឡដ្ឋាន ខ.ភ.ម
-ភ្នំពេញក្រោន ៨-១ អង្គរថាយហ្គឺរ នៅ​កីឡដ្ឋាន Smart RSN
-ណាហ្គាវើលដ៍ ១-២ ភ្នំពេញក្រោន នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។

ការប្រកួតពានរង្វាន់ Cambodian League Cup ឆ្នាំ២០២៣ សប្ដាហ៍ទី៦ នឹងវិលត្រលប់មកវិញនៅថ្ងៃទី១ ខែមេសា ចុងសប្ដាហ៍នេះ ក្រោយសម្រាករយៈពេល២សប្ដាហ៍ FIFA DAY។

នៅថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣ មាន៣គូ រួមមាន៖
-នគរបាលជាតិ ទទួលក្រុមមកពីខេត្តសៀមរាប អង្គរថាយហ្គឺរ វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋាន សាលាបណ្ឌិតត្យសភាកម្ពុជា
-អាយ អេស អាយ ដង្កោសែនជ័យ ត្រូវទទួលក្រុមមិនទាន់ស្គាល់ចាញ់ ភ្នំពេញក្រោន វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋាន AIA Stadium, KMH Park
-សូលទីឡូអង្គរ ត្រូវទទួល ព្រះខ័នរាជស្វាយរៀង វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋាន ហនុមាន ខេត្តសៀមរាប។

នៅថ្ងៃអាទិត្យ ទី២ ខែមេសា រួមមាន៖
-ព្រៃវែង អេហ្វស៊ី ត្រូវបើកទ្វារផ្ទះទទួល ក្រុមបឹងកេត វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋានខេត្តព្រៃវែង
-អគ្គិសនីកម្ពុជា ទទួល គិរីវង់សុខសែនជ័យ វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋានអគ្គិសនីកម្ពុជា
-កោះកុង អេហ្វស៊ី ត្រូវទទួលក្រុមខ្លាំង វិសាខា វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋានខេត្តកោះកុង៕

Share.