សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន បញ្ជា​មិន​អោយ​យក​លុយពី​ទូរ​ទស្សន៍បរទេស​នានាដែលផ្សាយពីស៊ីហ្កេម ៣២ នៅកម្ពុជាទេ -ប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី ៣១ មីនា ២០២៣។ នេះបើ យោងតាម​​សំណេររបស់ឯកឧត្តម ខៀវ កាញ្ញារីទ្ធ បាន​បង្ហោះ​នៅព្រឹក​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។

ក្នុង​សំណេររបស់ឯកឧត្តម ខៀវ កាញ្ញារីទ្ធ ផ្សេង​មួយ​ទៀត​ដែល​បាន​បង្ហោះ​​នៅ​ថ្ងៃដដែល​នេះបាន​សរសេរ​រៀប​រាប់​ដែរ​ថា៖ «សម្តេចតេជោ ហ៊ុនសែន ប្រកាសអោយទាំងខ្មែរ ទាំងបរទេស មាន​សិទ្ធិ​ចូល​មើល​កីឡា ស៊ីហ្កេម ដោយមិនបង់លុយទាំងអស់ ។ សហព័ន្ធកីឡាដែលចូលរួមក៏មិនត្រូវបង់លុយដែរ ។ ការផ្សាយរបស់ទូរទស្សន៍បរទេសនានាត្រូវទម្លាក់ថ្លៃ ឬ ក៏អោយ free តែម្តងទៅ ព្រោះ​សំខាន់​គឺ​ផ្សាយ​ពីប្រទេកម្ពុជាយើង – សម័យប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី ៣១ មីនា ២០២៣»។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមនេះដែរ កាលពីថ្ងៃទី៣០​ ខែមីនា សម្តេច​តេជោ ហ៊ុន សែន ទើបនឹងប្រកាសលុបចោលការយកថ្លៃសំបុត្រសម្រាប់ការ​ចូល​ទស្សនា​គ្រប់​វិញ្ញាសារ​ប្រកួត​ទាំងអស់។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការប្រតិកម្មជាខ្លាំងចំពោះ​ការលក់សំបុត្រ​នេះ។ សម្តេច​តេជោ បានចាត់ទុកទង្វើនេះ ជាការបំផ្លាញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​រៀប​ចំ​ព្រឹត្តិការណ៍នេះ។ “សម្តេចតេជោ បញ្ជាមិន​ឲ្យ​យក​លុយ​ពីទូរទស្សន៍​បរទេសនានា​ដែល​ផ្សាយ​ពី​ស៊ី​ហ្កេម ៣២ នៅកម្ពុជាទេ – ប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី ៣១ មីនា ២០២៣”។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី៣២ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងការ​ប្រកួត​កីឡា​អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ​២០២៣ នឹង​ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២៣៕

Share.