ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) ចាប់ផ្ដើម​ធ្វើ​ការ​ប្រកួត​សប្ដាហ៍ទី២ហើយ ដោយកាលពីល្ងាចមិញនេះ គឺមានការប្រកួតចំនួន២ ធ្វើឡើងនៅ២ទីលានផ្សេងគ្នា។

លទ្ធផលសម្រាប់ការប្រកួតនៅក្នុងពូលD៖
ខេត្តព្រះវិហារ ២-២ ខេត្តមណ្ឌលគិរី នៅទីលានវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ
ខេត្តសៀមរាប ២-៣ ខេត្តរតនគិរី កីឡដ្ឋានខេត្តសៀមរាប។

សម្រាប់​ប្រាក់​រង្វាន់ ពានរង្វាន់សម្តេច​អគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) មាន​ដូច​ខាង​ក្រោម៖

១. ក្រុម​ជើង​ឯក ទទួល​បាន​​ប្រាក់រង្វាន់ ២០លានរៀល
២. ក្រុម​ជើង​ឯក​រង ទទួល​បាន​​ប្រាក់​រង្វាន់ ១០លានរៀល
៣. ក្រុមលេខ៣ ទទួលបានប្រាក់រង្វាន់ ៨លានរៀល
៤. កីឡាករទាត់​ចូល​ទី​ច្រើន​ជាងគេ ទទួលបានប្រាក់​រង្វាន់ ២លានរៀល
៥. អ្នកចាំទីល្អជាងគេ ទទួលបានប្រាក់រង្វាន់ ២លានរៀល
៦. គ្រូបង្វឹកល្អជាងគេ ទទួលបានប្រាក់រង្វាន់ ២លានរៀល

សូមបញ្ជាក់ថា ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) ធ្វើ​ឡើង​ចាប់​ពីថ្ងៃទី២៨ មីនា ២០២៣ រហូតដល់ ថ្ងៃទី៧ តុលា ២០២៣ ដោយមានក្រុមចំនួន២០ចូល​រួមប្រកួត បែងចែកជា៤ពូល៖ ក, ខ, គ, ឃ។

គួររំលឹកថា ចាប់តាំងពីបង្កើតបន្ថែមនូវពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់​ខេត្ត ក្នុងឆ្នាំ២០១៨ មកដល់ឆ្នាំ២០២២កន្លងទៅ មានក្រុមចំនួន៥ ផ្សេង​គ្នាបានគ្រងតំណែងជើងឯក ដែល​ក្នុងនោះ មានយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ, ខេត្តត្បូងឃ្មុំ, ព្រៃវែង​អេហ្វស៊ី, កោះកុងអេហ្វស៊ី និងភ្នំពេញហ្គាឡាក់ស៊ី៕

Share.