​កាល​ពី​យប់​មិញ​តារា​សម្ដែង​ប្រចាំ​ផលិតកម្ម​ សាស្ត្រា​ហ្វៀម​ លោក​ ព្រីន​ស៍ (Prince) បាន​ប្រកាស​ថា​លោក​​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ និង​កំពុង​សម្រាក​ព្យាបាល​ នៅ​ថ្ងៃ​តី​៣ ខែកក្កដានេះ​ កញ្ញា​ រចនា​ រ៉ាវ៉ាឌី តារា​សម្ដែង​ក្នុង​ផលិតកម្ម​ជាមួយ​គ្នា​ ហើយ​ក៏​ជា​ដៃ​គូ​សម្ដែង​ដ៏​ស័ក្តិ​សម​​គ្នា​នោះ​ក៏​បាន​ឆ្លង​នូវ​ជំងឺ​កូវីដ​-១៩ ដែរ។

សូមច​ុចអាន​ តារា​ប្រុស​​​សង្ហា​! លោក​ ព្រីនស៍ (Prince) វិជ្ជមាន​កូវីដ​-១៩ ទាំង​ដែល​បាន​​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​

​ក្រោយ​សាមី​ខ្លួន​កញ្ញា​ រចនា​ រ៉ាវ៉ាឌី បាន​បង្ហោះ​សំណេរ​បង្ហាញពី​ភាព​រឹងមាំ​របស់​ខ្លួន​នៅ​បណ្ដាញ​សង្គម​ ចែក​រំលែក​ឱ្យ​មិត្តភក្ដិ ​និង​ អ្នក​គាំទ្រ​បាន​ដឹង​ពី​អាការៈ​និង​សុខ​ភាព​របស់​ខ្លួន​ តារា​សម្ដែង​ មុំ សុទ្ធារ៉ា​ ដែល​ធ្លាប់​ជា​អតីត​ដៃ​គូ​សម្ដែង​មួយ​រូប​របស់ រចនា​ រ៉ាវ៉ាឌី ​ក៏​បាន​ចេញ​មក​ផ្ញើ​សំណេរ​ជូនពរ​ ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​ដល់​កញ្ញា។

យោង​តាម​ការបង្ហោះ​សំណេរ​​លើក​ទឹក​ចិត្ត​ពី​អតីត​ដៃ​គូ​សម្ដែង​ជាមួយ​គ្នា​គឺ​លោក​ មុំ​ សុទ្ធ​រ៉ា​ បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​​ដែល​មាន​អត្ថន័យ​លើក​ទឹក​ចិត្ត​ដោយ​មាន Mention ​ឈ្មោះ​កញ្ញា​ រចនា​ រ៉ាវ៉ាឌី (Tag Name) និង​រូប​ថត​ជាមួយ​គ្នា​ចំនួន​៣សន្លឹក​​ដើម្បី​​ ផ្ដល់​កម្លាំង​ចិត្ត​កញ្ញា​​ ព្រម​​ទាំង​រំលេច​នូវ​ការ​ប្រកាន់​ខ្ជាប់​អនុសាសន៍​ ៣​កុំ​និង​៣​ការពារ​។

«ប្អូនស្រីបងជាមនុស្សរឹងមាំ អ្វីក៏គាត់អាចតតាំងបានដែរ ឆាប់ជាណា#ជំងឺនេះជាជំងឺសាហាវដែលយេីងមិនអាចមេីលឃេីញមុន ពួកយេីងត្រូវចូលរួមការពារអោយបានទាំងអស់គ្នាណា រចនា រ៉ាវាឌី រចនារ៉ាវាឌី #ប្រកាន់អោយជាប់នូវអនុសាសន៍៣កុំ៣ការពារ»

Telegram-Troryorng
Share.