សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ ចំនួន​២៣​នាក់ ដែល​ជា​ឈុត​ត្រៀម​​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​​ស៊ីហ្គេម នៅ​ខែ​ឧសភា ខាង​មុខ ស្រប​ពេល​ដែល​ក្រុម​ទាំង​មូល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់​ដំណាក់កាល​ទី៣ នៅ​រាជធានី​បាងកក ប្រទេស​ថៃ រយៈ​ពេល​១០​ថ្ងៃ។

យោង​តាម​ការ​បញ្ជាក់​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ថា​ក្រុម U22 កម្ពុជា បាន​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ សប្ដាហ៍​នេះ​ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​១៨ ខែ​មេសា​ឆ្នាំ​២០២៣។

បើ​តាម​ការ​ចាប់ឆ្នោត​ជ្រើសរើស​ពូល​កាល​ពី​ពេល​ថ្មីៗ នេះ​ឈុត​ស៊ីហ្គេម​ វិញ្ញាសា​បាល់ទាត់​បុរស​ឃើញ​ថា​ ពូល A មាន​កម្ពុជា (ម្ចាស់ផ្ទះ) ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ទីម័រខាងកើត ហើយ​ពូល B មាន​ វៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី និង​ឡាវ។

សម្រាប់​កាលវិភាគ​ប្រកួត​វិញ មាន៖
២៩ មេសា ​ម៉ោង​​៧យប់ កម្ពុជា Vs ទីម័រខាងកើត លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ
២​ ឧសភា ម៉ោង​៧យប់ ហ្វីលីពីន Vs កម្ពុជា លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ
៧ ឧសភា ម៉ោង​៧យប់ មីយ៉ាន់ម៉ា Vs កម្ពុជា លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ
១០ ឧសភា ម៉ោង​​៧យប់ កម្ពុជា Vs ឥណ្ឌូណេស៊ី លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ

Share.