គិត​ត្រឹម​ពេល​នេះ​កម្មវិធី​ប្រកួតនៃ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Euro 2020 បាន​ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ស្រប​ពេល​ដែល​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ត្រូវ​ប៉ះ​ដាណឺម៉ា ហើយ​ក្រុម​អ៊ីតាលី ជួប​អេស្ប៉ាញ។

លទ្ធផល​វគ្គ​​៨ក្រុម​ចុងក្រោយ​​​មាន៖
-ស្វីស ១-១ (១-៣) អេស្ប៉ាញ
-បែលហ្សិក ១-២ អ៊ីតាលី
-ឆែក ១-២ ដាណឺម៉ាក
-អ៊ុយក្រែន ០-៤ អង់គ្លេស

សម្រាប់​កម្មវិធី​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​និង​ផ្ដាច់ព្រ័ត្រ​ដែល​នៅ​ចុងក្រោយ​នេះ​វិញ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Wembley Stadium ក្នុង​ទីក្រុង​ឡុងដុង ប្រទេស​អង់គ្លេស ​វិញ។ ចំពោះ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រគឺ៖
-៧ កក្កដា ២០២១ – អ៊ីតាលី Vs អេស្ប៉ាញ – ម៉ោង​២រំលងអាធ្រាត្រ
-៨ កក្កដា ២០២១ – អង់គ្លេស Vs ដាណឺម៉ាក – ម៉ោង​២រំលងអាធ្រាត្រ

បើ​ទោះ​ជា​ក្រុម​ត្រូវ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨ក្រុម​ចុងក្រោយ មែន​តែ​កីឡាករ Patrik Schickរបស់​សាធារណរដ្ឋ​ឆែក រក​បាន​គ្រាប់​បាល់​បន្ថែម១គ្រាប់​ទៀត តាម​​ស្មើ​កីឡាករ Cristiano Ronaldo របស់​ព័រទុយហ្គាល់ ក្នុង​បញ្ជី​អ្នក​ទាត់​បាល់​បញ្ចូល​ទី​បាន​ច្រើន​គ្រាប់​ជាង​គេ។

ពានរង្វាន់ UEFA Euro 2020 ​ត្រូវ​រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​២០២០ មក​ម៉្លេះ ប៉ុន្តែ​ដោយ​​ដោយ​សារ​តែ​ស្ថានភាព​កូវីដ-១៩ ទើប​ត្រូវ​លើក​ពេល។ ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី១១ខែ​មិថុនា ដល់​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ​២០២១ មាន​២៤ក្រុម​ចូលរួម​ចែក​ជា​​៦ពូល ក្នុង​១ពូល​មាន​៤ក្រុម។ ក្រុម​ទាំង៦ ពូល​​ចម្រាញ់​យក​១៦ក្រុម​ចុងក្រោយ​ឡើង​ទៅ​វគ្គ​បន្ត ហើយ​ប្រកួត​គ្នា​ជម្រុះ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ៕

Telegram-Troryorng
Share.