កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ផេកហ្វេសប៊ុក Support Beauty Pageant បានធ្វើការបង្ហោះរូបថតជាច្រើនសន្លឹកដែលបង្ហោះពីទិដ្ឋភាពប្រកួតបវរកញ្ញាកាលពីឆ្នាំ ១៩៩៥ ដែលរូបថតទាំងអស់នោះកំពុងតែក្លាយជាទីចាប់អារម្មណ៍របស់អ្នកលេងបណ្ដាញសង្គម និង មានការចែកចាយបន្តយ៉ាងច្រើនលើបណ្ដាញសង្គម តាំងពីម្សិលមិញរហូតដល់ថ្ងៃទី៤ ខែកក្កដានេះ នៅតែមានអ្នកលេងបណ្ដាញសង្គមបន្តចូលមក Like , Share និង Comment យ៉ាងច្រើនដដែល។
ការប្រកួតបវរកញ្ញាសង្ក្រាន្តឆ្នាំ ១៩៩៥ (Miss Cambodia 1995) ត្រូវបានអ្នកលេងបណ្ដាញសង្គម ពិសេសក្មេងៗជំនាន់ក្រោយៗ ដែលអ្នកខ្លះលើកឡើងថាខ្លួនទើបនឹង កើត បានចេញមក កោតស្ញប់ស្ញែងនិង សរសើរ ចំពោះសម្រស់ដ៏សែនស្រស់ស្អាត តាមបែបធម្មជាតិ ព្រោះមិនមានឧបករណ៍ថតទំនើប ភ្លើងជំនួយ ឬ គ្រឿងតុបតែងខ្លួនទទំនើប និង ទាន់សម័យ។
ចង់ដឹងថាសម្រស់របស់បេក្ខនារីប្រកួតបវរកញ្ញាសង្ក្រាន្តឆ្នាំ១៩៩៥ ស្រស់ស្អាតយ៉ាងណាសូមទស្សនារូបភាពខាងក្រោម៖