យ៉ាងហោចណាស់មានមនុស្ស៣នាក់ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញនៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះដោយសារតែមិនស្ដាប់ការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។

ប្រភពពីអាជ្ញាធរមូលដ្ឋានបានអះអាងថា នៅមុនពេលចាប់ខ្លួនបុរសទាំង៣នាក់នោះ អាជ្ញាធរ មូលដ្ឋានបានចុះទៅណែនាំជាច្រើនសារនៅតែមិនស្ដាប់។

បន្ទាប់ពីការណែនាំមិនស្ដាប់ ប្រាប់មិនតាម កម្លាំងនគរបាលប៉ុស្ដិ៍ រដ្ឋបាលសង្កាត់គោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចាប់ខ្លួនមនុស្ស៣នាក់ ពេលកំពុងផឹកស៊ីច្រៀងសប្បាយ កាលពីថ្ងៃទី០៤ ខែមេសា នៅចំណុចមុខបន្ទប់ជួលក្នុងផ្សារបឹងបៃតង ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ៕

Share.