លោក ម៉ៅ អាយុទ្ធ អតីតអ្នកដឹកនាំរឿង “នេសាទក្រពើ” រកឃើញវិជ្ជមានកូវីដ-១៩ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះ ហើយបានចូលទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខ្មែរសូវៀតហើយ។

រដ្ឋលេខាធិកាក្រសួងព័ត៌មានរូបនេះ គឺជាផលិតករនិងជាអ្នកដឹកនាំភាពយន្តដ៏ល្បីល្បាញនៅក្នុងចំណោមអ្នកដឹកនាំ និង ផលិតករមានឈ្មោះបោះសំឡេងជាច្រើនរូបនៅក្នុងប្រទេសកម្ពុជា ដោយមានស្នាដៃភាពយន្តខ្នាតធំលេចធ្លោរជាច្រើនក្នុងនោះមានដូចជា ភាពយនកតនេសាទក្រពើ និង ភាពយន្ត ហ្លួងព្រះស្ដេចកនជាដើម។

គួរដឹងដែរថា លោក ម៉ៅ អាយុទ្ធ បច្ចុប្បន្នមានវ័យ ៧៧ឆ្នាំ មានទីលំនៅរស់នៅភូមិ០៧ សង្កាត់បឹងរាំង រាជធានីភ្នំពេញ៕

Share.