បវរកញ្ញា​ចំណាត់​ថ្នាក់​លេខ​៤​ពី​កម្មវិធី​ប្រកួត​ Miss​ ​Grand​ ​Thailand ​កញ្ញា​ អយ ជុខាម៉ាត​ ​ម៉េកស៊េរី​ ត្រូវ​បាន​បញ្ជូន​ទៅ​ប្រកួត​តំណាង​ប្រទេស​ថៃ​នៅ​ក្នុង​កម្មវិធី​ប្រកួត​ ​Miss Eco International ​មាន​ចេញ​អាការ:​សង្ស័យ​ហើយ​បាន​ទៅ​ធ្វើ​តេស្ត​ក៏​ឃើញ​ថា​មាន​វិជ្ជមាន​ជំងឺ​កូវីដ​-​១៩​។

លោក​ ណាវ៉ាត់ ក្រៃសីន ថ្នាក់​ដឹកនាំ​កំពូល​កម្មវិធី​ ​Miss Grand Thailand​ បាន​ផ្ដល់​បទសម្ភាស​ជាមួយ​កាសែត​ថៃរ៉ាត់​ពាក់ព័ន្ធ​នឹង​កញ្ញា​ឯក​របស់​ខ្លួន​ថា​៖ «​កម្មវិធី​ប្រកួត​ ​មិន​បាន​ធ្វើ​នៅ​ទីក្រុង​នោះ​ទេ​ តែ​អាច​និយាយ​បាន​ថា​រៀបចំ​នៅ​ខេត្ត​ ​កញ្ញាឯក​ថៃ​យើង​ត្រូវ​មើល​ថែ​ទាំ​សុខភាព​ខ្លួនឯង​ មិន​បាន​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេ​ ​ចំណែក​ខាង​អ្នក​រៀបចំ​កម្មវិធី​ក៏​មិន​បាន​អើពើ​បវរកញ្ញា​ដែល​ឆ្លង​ជំងឺកូវីដ​-​១៩​នោះ​ដែរ​គ្រប់​គ្នា​ នាំ​គ្នា​ហោះ​ត្រលប់​ទៅ​ទីក្រុង​កៃរ៉ូ​អស់​ ​កុំ​និយាយ​អី​ថា​នាំ​គ្នា​រត់​ ​(សើច)​ ​បើ​មើល​តាម​សភាពការណ៍​ គិត​ថា​បវរកញ្ញាថៃ​យើង​ត្រូវ​នៅ​ព្យាបាល​ខ្លួន​នៅ​ទីនោះ​យ៉ាង​ហោច​ណាស់​១៤​ ​ថ្ងៃ​ ​អ៊ូយ​ ​មាន​តែ​រឿង​ឈឺ​ក្បាល​។​»​

គួររំ​លឹក​ថា​ ​កញ្ញា​ ​អយ​ ​ជុខាម៉ាត​ ​ម៉េកស៊េរី​ ​បេក្ខនារី​បវរកញ្ញា​ពី​ប្រទេស​ថៃ​ ដណ្ដើម​បាន​ពាន​រង្វាន់​ឈុត​តំណាង​ជាតិ​ស្អាត​ជាង​គេ​ចំណាត់​ថ្នាក់​លេខ​៣​ ​ពី​កម្មវិធី​ ​Miss​ ​Eco​ ​International​ ​៕

Share.