នៅព្រឹកថ្ងៃទី១៨ ខែមេសា ក្រុមហ៊ុន Cambodian Premier League ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានសហការជាមួយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) រៀបចំសិក្ខាសាលាស្តីអំពី ការអភិវឌ្ឍន៍បាល់ទាត់កម្ពុជា ឆ្នាំ២០២៣ នៅសណ្ឋាគារត្រៃប (TRIBE Phnom Penh Post OfficeSquare)។

ចំពោះគោលបំណងនៃការរៀបចំសិក្ខាសាលាខាងលើ គឺសម្រាប់ក្លិបបាល់ទាត់ដែលនឹងត្រូវចូលរួមការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ និងកម្ពុជាលីគ២ ឆ្នាំ២០២៣-២៤។

ការរៀបចំសិក្ខាសាលានេះដែរគឺដើម្បីពង្រឹងការគ្រប់គ្រងបាល់ទាត់លីគកម្ពុជា ឱ្យបានល្អប្រសើរទៅតាមផែនការយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយរបស់សហព័ន្ធបាល់ទាត់កម្ពុជា ពិសេសដើម្បីបង្កើននូវគុណផល ឱ្យឆ្ពោះទៅដល់កម្រិតស្តង់ដាអន្តរជាតិ ម្យ៉ាងវិញទៀតសិក្ខាសាលាមួយនេះគឺផ្ដោតទៅលើ រចនាសម្ព័ន្ធ ការគ្រប់គ្រងក្លិប ការគ្រប់គ្រងគម្រោង ការបង្កើនប្រាក់ចំណូល ការទំនាក់ទំនងសាធារណៈ ការរៀបចំព្រឹត្តិការណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្តិការណ៍ផ្សេងៗ ។

សិក្ខាសាលានេះមានការចូលរួមតំណាងពីសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប Eva Pasquier មានតួនាទី Head of International Relations និងមានការចូលរួមពីមន្ត្រី លោក Stuart Larman, Mr. Geoff Wilson UEFA Assist League Development Programmee Presentation on Governance, Operations and Club Modelling ហើយសិក្ខាសាលាមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣៕

Share.