ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ ដែល​តែង​តែ​មាន​វត្ត​មាន​នៅ​ប្រទេស​ដែល​ទទួល​បាន​សិទ្ធ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រាង​រាល់​ ២​ឆ្នាំ​ម្តង ជាពិសេសក្នុងឆ្នាំ២០២៣ នេះប្រទេសកម្ពុជា ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ ហើយអ្វីដែលប្រជាជនទូទាំងប្រទេស ព្រះរាជាណាចក្រកម្ពុជា ទម្ទឹងរងចាំពេលនេះ គឺសល់តែ ១៥ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ពិធីបើកជាផ្លូវការហើយ។

ដោយឡែកសម្រាប់ប្រភេទវិញ្ញាសារសរុបទាំង ៣៦ប្រភេទវិញ្ញាសារ ដែលនឹងត្រូវដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនោះមាន១០ប្រភេទវិញ្ញាសារ ដែលនឹងត្រូវប្រកួតមុនពិធីបើក ក្នុងនោះមានដូចជា៖
១. កីឡាអុកចត្រង្គ (ចាប់ផ្តើមនៅថ្ងៃទី២៩ ខែមេសា ដល់ថៃទី៩ ខែឧសភា ឆ្នាំ២០២៣)
២. កីឡាគ្រីឃីត (ចាប់ផ្តើមនៅថ្ងៃទី២៩ ខែមេសា ដល់ថៃទី៦ ខែឧសភា ឆ្នាំ២០២៣)
៣. កីឡាអេឡិចត្រូនិក (ចាប់ផ្តើមនៅថ្ងៃទី៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣)
៤. កីឡាបាល់ទាត់ (ចាប់ផ្តើមនៅថ្ងៃទី២៩ ខែមេសា ដល់ថៃទី១៦ ខែឧសភា ឆ្នាំ២០២៣)
៥. កីឡាហុកគី (ចាប់ផ្តើមនៅថ្ងៃទី១ ដល់ថៃទី៨ ខែឧសភា ឆ្នាំ២០២៣)
៦. កីឡាជឺជីតស៊ូ (ចាប់ផ្តើមនៅថ្ងៃទី៤ ដល់ថៃទី៧ ខែឧសភា ឆ្នាំ២០២៣)
៧. កីឡាគុនល្បុក្កតោ (ចាប់ផ្តើមនៅថ្ងៃទី៤ ដល់ថៃទី១០ ខែឧសភា ឆ្នាំ២០២៣)
៨. កីឡាឧបសគ្គ (ចាប់ផ្តើមនៅថ្ងៃទី៣ ដល់ថៃទី៧ ខែឧសភា ឆ្នាំ២០២៣)
៩. កីឡាជិះទូកប្រពៃណី (ចាប់ផ្តើមនៅថ្ងៃទី១ ដល់ថៃទី៨ ខែឧសភា ឆ្នាំ២០២៣)
១០. កីឡាបាល់ទះ (ចាប់ផ្តើមនៅថ្ងៃទី៣ ដល់ថៃទី១៤ ខែឧសភា ឆ្នាំ២០២៣)

គួរបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើក​ទី​៣២ ​ឆ្នាំ​២០២៣ នេះ​មាន​ប្រទេស​ចំនួន​១១​ចូលរួមប្រកួតប្រជែងលើ​ប្រភេទ​​កីឡា​ចំនួន​៣៧ ស្មើនឹង ៥៨១​វិញ្ញាសា ដែលត្រូវ​បាន​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​​សហព័ន្ធ​​កីឡា​អាស៊ីអាគ្នេយ៍ ហើយ​ព្រឹត្តិការណ៍ស៊ីហ្គេម​នេះ នឹង​ដំណើរ​ការជាផ្លូវការ ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ២០២៣៕

Share.