លោក ​Lim Teck Yin នាយក​ប្រតិបត្តិ​កីឡា​ នៅ​ប្រទេស​សិង្ហបុរី ត្រូវ​បាន​សារព័ត៌មាន Straitstimes ស្រង់​សម្ដី​ថា​ សិង្ហបុរី បាន​ដាក់​ផែនការ​​យក​មេដាយ​មាស សម្រាប់​វិញ្ញាសា​បាល់ទាត់​បុរស ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៧ ខាង​មុខ (Sea Games 2027)។

វិញ្ញាសា​បាល់ទាត់​បុរស ក្រុម​សិង្ហបុរី មិន​ធ្លាប់​ឈ្នះ​មេដាយ​មាស​នោះ​ទេ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ខណៈ​កាល​ពី​ឆ្នាំ​១៩៨៣ ធ្លាប់​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ តែ​ត្រូវ​បរាជ័យ​ដោយ​ថ្វី​ជើង​ក្រុម​ថៃ ដោយ​លទ្ធផល ២ទល់១ ហើយ​នៅ​ឆ្នាំ​១៩៨៥ បាន​​បន្ត​ចាញ់​ថៃ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ទៀត​ដោយ​លទ្ធផល​២ទល់០។

ជាមួយ​គ្នា​នេះ​ដែរ​រដ្ឋ​សិង្ហបុរី បាន​រៀបចំ​ផែនការ​ដើម្បី​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នៅ​ឆ្នាំ​២០៣៤ ឬ 2034 FIFA World Cup ​ផង​ដែរ៕

Share.