សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រ​ចិត្ដ បាន​បង្កើត​កម្មវិធី​បើក​ឱ្យ​មហាជន​ចូលរួម​គ្រប់​កម្រិត​នោះ​គឺ Cambodia Athletics Strava Club ដែល​ជា​ការ​​ចូលរួម​រត់​ប្រណាំង​ដោយ​វាយ​តម្លៃ​​និង​ដាក់​ពិន្ទុ​នៅ​លើ​​កម្មវិធី​ទូរសព្ទ​ដៃ (App) ឈ្មោះ​ថា Strava។

ជា​លទ្ធផល​ប្រចាំ​សប្ដាហ៍​សហព័ន្ធ​បាន​​រក​ឃើញ​អ្នក​ដែល​រត់​បាន​លឿន​ជាង​គេ និង​អ្នក​ដែល​រត់​បាន​ឆ្ងាយ​ជាង​គេ​ផង​ដែរ។ បើតាម​ការ​ប្រកួត​នៅ​លើ​ហ្វេសប៊ុក​របស់​សហព័ន្ធ​ល្ងាច​ថ្ងៃ​ចន្ទ ម្សិល​មិញ អ្នក​ដែល​ទទួល​បាន​ជ័យជំនះ​ការ​ប្រកួត​ប្រចាំ​សប្តាហ៍ «រត់លឿនជាងគេ» គឺលោក Sotay Sach ​ល្បឿន 5:37/km (​ រត់​បាន​យ៉ាង​តិច​ 70 km )។ ចំណែក​អ្នក​ទទួល​បាន​ជ័យជំនះ​ការ​ប្រកួត​ប្រចាំ​សប្តាហ៍ រត់​បាន​ឆ្ងាយ​ជាង​គេ គឺលោក លោក Kim Koh 122.1km។

អត្ថបទពាក់ព័ន្ធ៖ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រ​ចិត្ត​ ​​ថ្មីប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្រោយ​ទទួល​តំណែង

Telegram-Troryorng
Share.