ខណៈ​ដែល​រឿង​រ៉ាវ​ចម្រូងចម្រាស ទាក់ទង​នឹង​ការ​ប៉ុនប៉ង​កសាង​ប្រាសាទ​ថ្ម​ដូច​ទៅ​នឹង​​ប្រាសាទ​អង្គរវត្ត​​ ឬ​ ប្រសិទ្ធនាម​​ថា​ ប្រាសាទ​សីហនគរ​ពីភាគី​ថៃ​​នៅ​​លើ​ទឹកដី​នៃ​ខេត្ត បុរីរ៉ាំ ក្រៅ​ពី​ចលនា​ចូលរួម​ប្រឆាំង​តវ៉ា ចំពោះ​ការ​កសាង​មរតក​បេតិភ័ណ្ឌ​ពិភពលោកដ៏​អច្ឆរិយៈ​របស់​ថៃ​ ពី​សំណាក់​​ក្រុម​អ្នក​លេង​បណ្ដាញ​សង្គម​ខ្មែរហើយ​នោះ​ ​សិល្បករ​-សិល្បការិនី​ ពិធីករ-ពិធីការិនី​ តារា​សម្ដែង​ប្រុស​ស្រី​ របស់​កម្ពុជា​ក៏​​មិន​បាន​នៅ​កន្តើយ ហើយ​ចូលរួម​ក្នុង​បង្ហាញ​ពី​ជំហរ​ប្រឆាំងដាច់ខាត ​ចំពោះ​ការ​កសាង​ប្រាសាទ​អង្គរវត្ត​ចម្លង​ដ៏​ធំ​ជាង​គេ​លើ​ពិភពលោក​របស់​​ថៃ​លើក​នេះ​ដូច​គ្នា​​។

សូមចុចអាន ៖ ក្រសួង​វប្បធម៌ និង​​​ វិចិត្រ​សិល្បៈ​ ដំណើរ​ការ​ស្រាវជ្រាវ​រឿងថៃ កំពុងសង់​ប្រាសាទ​អង្គរ​វត្តទី២​​​ហើយ​

ពិត​ណាស​់​ ចលនា​ទាមទារ​ ដែល​កំពុង​តែ​ក្ដៅ​គគុក​នេះ​ មាន​ការ​ចូលរួម​សហការ​គ្នា​ពី​តារា​ល្បី​ៗ ដោយ​តារ​ាមួយ​ចំនួន​ បាន​ចាប់​ផ្ដើម​បង្ហោះ​ រូប Pre-Wedding ​របស់​ខ្លួននៅ​ខាង​មុខ​​ប្រាសាទ​អង្គរវត្ត ខណៈ​តារា​​មួយ​ចំនួន​ទៀត​បាន​បង្ហោះ​រូបភាព​ដំណើរ​កម្សាន្ត​របស់​ខ្លួន​នៅ​ក្នុង​បរិវេណ​នៃ​ប្រាសាទ​អង្គរ ​ជាមួយ​នឹង​ការ​ប្រើប្រាស់​សំណេរ​ស្រដៀងៗ​គ្នា​ ក្នុង​ន័យជា​រួម​តែ​មួយ​គឺ​ ប្រាសាទ​អង្គ​រវត្តមាន​តែ​មួយ​គត់​លើ​ពិភពលោក។

១.កញ្ញា​ រចនា រ៉ាវ៉ាឌី ៖ «ទឹកដី​ដ៏​ស្រស់​ថ្លៃថ្លារបស់​កម្ពុជា​យើង​ សៀមរាបអង្គ​រជា​បេះដូង​របស់​កម្ពុជា​ ទូទាំង​ពិភពលោក​ដឹង​ឮ​គ្រប់គ្នា​ ថា​ប្រាសាទ​អង្គរ​វត្ត​ជា​របស់​កម្ពុជា​»
#JusticeCambodia#savecambodiaculture#helpcambodia#KhmerEmpire#AngkorwatbelongtoKhmer#someonemusttakeResponsible

២. អ្នក​នាង​ ខាត់ សុឃីម ៖ Stop Copy Please Thailand ឬ «​សូម​ឈប់​ចម្លង​ទៅ​ប្រទេស​ថៃ​» ជួយ​ Share ម្នាក់មួយ​បងប្អូន​ខ្មែរ​យើង។ បន្ថែម​លើ​នោះ​អ្នក​នាង​បាន​ប្ដូរ​រូប​ Cover ជារូប​ប្រាសាទ​អង្គរវត្ត​ផង​ដែរ
#JusticeCambodia#savecambodiaculture#helpcambodia#KhmerEmpire#AngkorwatbelongtoKhmer#someonemusttakeResponsible

៣. អ្នក​នាង​ ម៉ាក់ សែន​សូ​នីតា​ ៖ ព្រះ​រាជាណាចក្រ​កម្ពុជា​ Angkor Wat is Belong To Cambodia Must Stop the Construction now! Asian help trend this hashtag to let the world know and find justice! ឬ​ «អង្គរវត្ត​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា​​។ ត្រូវ​តែ​បញ្ឈប់​ការ​សាងសង់​ភ្លាម​! អាស៊ាន​ជួយ​ឱ្យ​ hashtag នេះ​ល្បី​ជាប់ trend ដើម្បី​ឱ្យ​ពិភពលោក​បាន​ដឹង​ និង​ ស្វែងរក​យុត្តិធម៌​» #JusticeCambodia#savecambodiaculture#helpcambodia#KhmerEmpire#AngkorwatbelongtoKhmer#someonemusttakeResponsible

៤. លោក​ ជ​ា វណ្ណារិទ្ធិ ៖ ប្រាសាទ​អង្គរវត្ត​ជា​របស់​កម្ពុ​ជា​ មាន​តែ​មួយ​គត់​ក្នុង​ពិភពលោក​។ «Angkor Wat is belong to Cambodia and only 1 in the World»
#JusticeCambodia#savecambodiaculture#helpcambodia#KhmerEmpire#AngkorwatbelongtoKhmer#someonemusttakeResponsible

៥. លោក ប៉ែន ចំរុង ៖ សរសេរ​ពាក្យ​​ដូច​គ្នា​ទៅ​នឹង​អ្នក​នាង​ ខាត់​ សុឃីម ព្រោះ​យក​ប្រភព​ដើម​ពី​អ្នក​នាង​ ខាត់ សុឃីម​ បន្ថែម​ដោយ​ការ​ប្ដូររូប​ Cover ជា​រូប​ឈុត​រៀបការ​ជាមួយ​នឹង​ឧត្តម​ភរិយា​

៦. Page Cambodia Beauty Pageant ៖ ជា​ផេក​គាំទ្រ​និង​ផ្សព្វផ្សាយ​ការ​ប្រកួត​សម្រស់​របស់​កម្ពុជា​មួយ​ ក៏​បាន​ចេញ​មក​សរសេរដែរ​ថា​ Angkor wat – Cambodia Have only one in the World «អង្គរ​វត្ត​កម្ពុ​ជា​មាន​តែ​គត់​លើ​លោក​» ព្រម​ទាំង​ផុស​រូបភាព​​អមដោយ​​រូប​បវរកញ្ញា​ចក្រវាឡ​ឆ្នាំ​២០១៨ ក្នុង​ឈុត​តំណាង​ជាតិ​ដែល​មាន​​ច្នៃ​បញ្ចូល​ រូប​ផែនទី​ ទង់​ជាតិ​ និង ​ប្រាសាទ​អង្គរ​វត្តផង​ដែរ។

៧. កញ្ញា​ ណា សាឌី ៖ កញ្ញា បាន​ ផុសរូប​ជាមួយ​នឹង​ប្រាសាទ​អង្គរវត្ត​ ព្រម​​ជាមួយ​នឹង​សំណេរ​ ប្រាសាទ​អង្គរវត្ត​ Cambodia #JusticeCambodia#savecambodiaculture#helpcambodia#KhmerEmpire#AngkorwatbelongtoKhmer

៨. លោក ព្រីនស៍ (Prince) ៖ នេះជារឿងរបស់យេីងទាំងអស់គ្នា តវ៉ាដេីម្បីជាតិមាតុភូមិរបស់យេីង]« វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»🔥 សូមជួយ Post & Share ដោយដាក់ Hastage ដើម្បីឲ្យប្រធានបទនេះ Trending ផង! #JusticeCambodia#savecambodiaculture#helpcambodia#KhmerEmpire#AngkorwatbelongtoKhmer#someonemusttakeResponsible ប្រាសាទអង្គរវត្តជារបស់កម្ពុជា មិនគួរឲ្យមានការចម្លងនោះទេ។ សំឡេងរបស់អ្នកទាំងអស់គ្នាអាចដោះស្រាយបញ្ហានេះ,​ សូមកុំនៅស្ងៀមអី!📍Angkor Wat already inscribed on the world heritage list on the 14th December 1992 🇰🇭 , so the Thailand 🇹🇭 can’t copy from Cambodia 🇰🇭 and most stop the construction now!

៩. លោក ករុណា ពេជ្រ ៖ Stop copy please…ជួយ share ម្នាក់មួយបងប្អូនខ្មែរ យើង…Angkor Wat is belong to Cambodia 🇰🇭🤍 Must stop the construction now! ‼️Asian help trend this hashtag to let the world know and find justice! #JusticeCambodia#savecambodiaculture#helpcambodia#KhmerEmpire#AngkorwatbelongtoKhmer#someonemusttakeResponsible

Telegram-Troryorng
Share.