ភ្នំពេញ៖ រថយន្តម៉ាក តូយ៉ូតា ព្រូស មួយគ្រឿង បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរក្នុងល្បឿនលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យដួលអស់២កង់ចំណែក រថយន្តក្រឡាប់ផ្ងាជេីង។ ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។ 

តាមប្រភពបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BN .4163 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតអស់២កង់ ។ ដោយឡែករថយន្តក្រឡាប់ផ្ងាជេីងច្រង៉ាង ភ្លាមនោះប្រជាពលរដ្ឋបាននាំគ្នាយកដុំថ្មវាយទម្លុះកញ្ចក់ដេីម្បីជួយសង្គ្រោះម្ចាស់រថយន្តចេញមកក្រៅ បានបញ្ជូនទៅមន្ទីពេទ្យដោយសាររងរបួស។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វេីការវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដេីម្បីរងចាំដោះស្រាយតាមច្បាប់ ៕

Share.