ក្លិប​​បាល់ទាត់​តោខៀវ Chelsea ដែលជា​​ម្ចាស់​ជើង​ឯក​ពានរង្វាន់​ទ្វីប​អឺរ៉ុប UEFA Champion League 2020-21 និង​ជា​សមាជិក​ពានរង្វាន់​លីគ​កំពូល​អង់គ្លេស ជា​ក្រុម​តែមួយ​គត់​ដែល​​កីឡាករ​របស់​ខ្លួន​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​ប្រទេស​កំណើត​កោះហៅ​ឱ្យ​ចូលរួម​ក្នុង​ក្រុម​ជម្រើស​ជាតិ ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA EURO 2020 បាន​ច្រើន​នាក់​ជាង​គេ​គឺ​រហូត​ដល់​១៥នាក់​ឯណោះ​​។

កីឡាករ​របស់​ Chelsea ដែល​ជាប់​ជម្រើស​ជាតិ​ក្នុង​ពានរង្វាន់​ UEFA EURO 2020 មាន៖
ជម្រើសជាតិក្រូអាត៖ Kovačić
ជម្រើសជាតិស្កុតឡែន៖ Gilmour
ជម្រើសជាតិបារាំង៖ Giroud, Kanté, Zouma
ជម្រើសជាតិអាល្លឺម៉ង់៖ Rüdiger, Havertz និង Werner
ជម្រើសជាតិអ៊ីតាលី៖ Jorginho, Emerson
ជម្រើសជាតិដាណឺម៉ាក៖ Christensen
ជម្រើសជាតិអង់គ្លេស៖ Mount, Chilwell,James
ជម្រើសជាតិអេស្ប៉ាញ៖Azpilicueta

អត្ថបទពាក់ព័ន្ធ៖ក្រោយ​លើក​ពាន UCL លោក Thomas Tuchel តកុងត្រា​ជា​​​មួយតោខៀវ Chelsea ដល់​ឆ្នាំ​២០២៤

គិត​ត្រឹម​ពេល​នេះ​អ៊ីតាលី បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ UEFA EURO 2020 ដោយ​រង់ចាំ​គូ​ប្រកួត​អ្នក​ឈ្នះ​រវាង​អង់គ្លេស និង​ដាណឺម៉ាក នៅ​ម៉ោង​២​រំលងអាធ្រាត្រ ថ្ងៃ​ព្រហស្បតិ៍ នេះ។

Telegram-Troryorng
Share.