ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២១ គឺ​ជា​ខួប​១៣​ ឆ្នាំ​ ដែល​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ត្រូវបានអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ សង្កេត​ឃើញ​ថា​តារា​ៗ​ជា​ច្រើន​រូប​​បាន​ចូលរួម​អបអរសាទរ​ជាមួយ​នឹង​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​តាម​រយៈ​ការ​ផុស​លើ​បណ្ដាញ​សង្គម​ ជាមួយ​នឹង​សំណេរ​អបអរ ក៏​ដូចជា​ភ្ជាប់​ជាមួយ​នឹង​រូប​ភាព​ខ្លួន​ជាមួយ​នឹង​ប្រាសាទ​ព្រះ​វិហារ​ដែល​ធ្លាប់​បាន​ទៅ​កម្សាន្ត​នា​ពេល​កន្លង​។

មិន​ខុស​គ្នា​ពី​មិត្ត​រួម​អាជីព​ ​កាល​ពី​រាត្រី​ទី ៧ ខែ​កក្កដា ឆ្នាំ ២០២១ ប្រុស​ស្អាត​ថ្ពាល់​ខួច​សងខាង​លោក សន ពិសិដ្ឋ តារាសម្ដែង​ដ៏​មាន​សមត្ថភាព​​មួយ​រូប​ បាន​ផុស​អបអរសាទរ​ខួប​១៣​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​​​ជា​មរតក​ពិភពលោក​ ប៉ុន្តែ​តារា​រូប​នេះ​​មាន​ភាព​ច្នៃ​ប្រឌិត​ដោយ​បង្កប់​នូវ​ការ​កម្សាន្ត​សម្រាប់​អ្នក​គាំទ្រ​លោក​ ដោយ​បាន​ច្រៀង​ចម្រៀង​មួយ​បទ​ដែល​ជា​សំនៀង​ដើម​របស់​លោក​ ម៉ិញ សុធីវណ្ណ តារាច​ម្រៀង​ជើង​ចាស់​ដ៏​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​រូប​។

ថ្វីត្បិត​តែ​សាមី​ខ្លួន លោក​ សន ពិសិដ្ឋ តួ​ឯក​ប្រុស​ពី​ភាពយន្ត​អប់រំ​ «ព្រះភិក្ខុពនេចរ» បាន​ប្រកាស​អធ្យាស្រ័យ​ចំពោះ​ការ​​បកស្រាយ​បទ​ចម្រៀង​ថា​មិន​ពីរោះ ព្រោះ​លោក​បកស្រាយ​ផ្ទាល់​មាត់​ មិនមាន​មេក្រូ​ នៅ​ក្នុង​រថយន្ត​របស់​លោក​ប៉ុណ្ណោះ​មិនមែន​ជា​ការ​បកស្រាយ​នៅ​ក្នុង​ស្ទីតយ៉ូ​​​ ប៉ុន្តែ​បងប្អូន​ មិត្តភក្ដិ និង​ អ្នក​គាំទ្រ​បាន​ចូល​មក​កោត​សរសើរ​ថា​លោក​ អាច​បកស្រាយ​បទ​ចម្រៀង​មួយ​បទ​នេះ​យ៉ាង​ពីរោះ​។់

ចង់​ដឹង​ថា​ លោក សន ពិសិដ្ឋ​ បកស្រាយ​បទ​ «សាង​ស្នេហ៍​ឯ​ប្រាសាទ​ព្រះ​វិហារ​» ពីរោះ​យ៉ាង​ណា​សូម​ទស្សនា​ខាង​ក្រោម​៖

Telegram-Troryorng
Share.