​នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា​ ឆ្នាំ​២០២១ នេះ​ ​​តារា​សម្ដែង​ឯក​ស្រី​មួយ​រូប​គឺ​អ្នក​នាង ឆុំ វត្តី​ និង​ស្វាមី លោក រិទ្ធិហួរ ឧស្សាហ៍​ ​​អ្នក​ដឹកនាំ​រឿង​ដ៏​មាន​សមត្ថភាព​មួយ​រូប​នោះ​ ​ទើប​នឹង​​ទទួល​បាន​ចំណង​ដៃ​អាពាហ៍ពិពាហ៍​ជា​កូន​ស្រី​មួយ​រូប​ដ៏​ស្រស់​ស្អាត​ហើយ​ ក្រោយ​ពី​រង់​ចាំ​ចង់​ឃើញ​មុខ​កូន​ស្រី​រយៈ​ពេល​៩​ខែ​កន្លង​មក​នេះ​។

សូមចុចអាន កាន់តែ​ជិត​ដល់​ថ្ងៃ​សំខាន់​!​ ​ឆុំ​ វត្តី​ ឆ្លៀត​ធ្វើ​ខួប​រៀបការ​គម្រប់ ​​១​ឆ្នាំ​

យោង​តាម​រយៈ​ការ​បង្ហោះ​របស់​អ្នក​នាង​ ឆុំ វត្តី​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ នា​ម៉ោង​ជាង​១០​ព្រឹក​ ថ្ងៃ​តី​៨ ខែ​កក្កដា នេះ អ្នក​នាង​បាន​រៀបរាប់​ឱ្យដ​ឹង​ថា​ ពេល​នេះ​អ្នក​នាង​បាន​សម្រាល​បាន​កូន​ស្រី​ប្រកប​ដោយ​ភាព​ជោគជ័យ​ សុខសុវត្ថិភាព​ទាំង​ម្ដាយ ទាំង​ទារក​ ដោយ​កូន​ស្រី​ដំបូង​របស់​អ្នក​នាង​មាន​ឈ្មោះ​ថា​ រិទ្ធហួរ​ ជូលីតា​ កើត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​វេលា​ម៉ោង​១០:១១ នាទី​ព្រឹក​ ​និង​មាន​ទម្ងន់​ ៣.៣ គីឡូ​។

ថ្វី​ត្បិត​តែ​ស្ថានភាព​កូវីដ​-១៩ នៅ​តែ​បន្ត​ឆ្លង​រីករាលដាល​នៅ​​ទូទាំង​ពិភពលោក​ មិនទាន់​មាន​សញ្ញា​ថយ​ចុះ​ ប៉ុន្តែ​​ការ​ទទួល​បាន​នូវ​សមាជិក​ថ្មី​មក​បំពេញ​បន្ថែម​ន័យ​ជីវិត​ក្នុង​គ្រួសារ​របស់​តារា​សម្ដែង​ ឆុំ វត្តី​ និង​ស្វាមី​ ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​​ដំណឹង​ដ៏​រីករាយ​មួយ​មក​​ ព្រោះ​មិន​ថា​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​យ៉ាង​ណា គ្រួសារ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​យើង​ម្នាក់​ៗ​។

អ្នក​នាង​ ឆុំ​​ វត្តី គឺ​ជា​តារា​សម្ដែង​មួយ​រូប​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ដោយ​បាន​ចូលរួម​សម្ដែង​ក្ន​ុង​ភាពយន្ត​បែប​ប្រវត្តិសាស្ត្រ​ខ្នាតធំ​ដ៏​ល្បី​រឿង​ ហ្លួង​ព្រះ​ស្ដេចកន ​និង​មាន​សម្ដែង​ក្នុង​ភាពយន្ត​ភាគ​ជា​ច្រើន​ដែល​មាន​បញ្ចាំង​នៅ​តាម​កញ្ចក់​ទូរទស្សន៍​នានា​។​

Telegram-Troryorng
Share.