កណ្តាល​៖ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បណ្តាប់ពីធ្វើសកម្មភាព ឆក់កាបូបស្រ្តីម្នាក់​នៅតាមផ្លូវ​
ចំណុចស្ពានតាសាន្ត ភូមិពាមតាឯក សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្ត កណ្ដាល ។


ជនសង្ស័យ ចំនួន ០៤នាក់ ១.ឈ្មោះ វិត ចាន់ដែន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិបារាជ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ២.ឈ្មោះ លី គឹមលិ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ៣.ឈ្មោះ ប៉ូ ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ចំណែកម្នាក់ទៀត ឈ្មោះ វ៉ាន់ ពិសិទ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិក្តីកណ្តាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាលកពុងរត់គេចខ្លួន។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម៉ូតូម៉ាក ហុងដាឌ្រីម C110 ផលិតឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BC-6812 របស់ជនសង្ស័យ , ចិញ្ចៀន ០១វង់ , លោហធាតុពណ៌ក្រហម មានត្បូងមួយ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូ ០១គ្រឿង ចេញពីផ្ទះទៅទិញថ្នាំនៅផ្សារមាត់ក្រសាស់ ដោយយកកាបូបភ្ជួរនៅដៃម៉ូតូ លុះជិះទៅដល់ចំណុចស្ពាន តាសាន ស្រាប់តែមានជនសង្ស័យជិះម៉ូតូ ០១គ្រឿង មានគ្នាពីរនាក់ បានមកពីក្រោយឆក់កាបូប ពីដៃម៉ូតូ របស់ជនរងគ្រោះបណ្ដាល ឱ្យ ជនរងគ្រោះដួលម៉ូតូនៅនឹងគល់ស្ពាន រីឯជនសង្ស័យបានជិះម៉ូតូគេចខ្លួនពីកន្លែងកើតហេតុ។

ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានដេញតាមរកជនសង្ស័យរហូតដល់វេលាម៉ោង០២:០០នាទីរសៀល ទើបប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូនៅម្តុំមុខវត្តបារាជ ភូមិបារាជ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ជនសង្ស័យពេលឃើញសមត្ថកិច្ចក៏បានផ្ដួលម៉ូតូហើយរត់គេចខ្លួនចូលទៅក្នុងព្រៃក្រោយវត្តបារាជ ភូមិបារាជ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ភ្លាមៗកម្លាំងជំនាញព្រហ្មទណ្ឌបានសហការជាមួយកម្លាំងប៉ុស្តិ៍អរិយក្សត្រ និងកម្លាំងប៉ុស្តិ៍ស្វាយជ្រុំ បន្តការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាទើបឈានមកដល់ថ្ងៃទី១១.០៥.២០២៣ កំណត់បាន មុខសញ្ញាជនសង្ស័យ និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ គេចខ្លួន០១នាក់។​ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ វិត ចាន់ដែន បានឆ្លើយសារភាពថា ខ្លួនគេនឹងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះពិតមែន៕

អត្ថបទ៖ កណ្តាល

Share.