កាល​ពី​ថ្ងៃ​ទី​ ៧ ខែ កក្កដា ឆ្នាំ​ ២០២១ ឆាណែល​យូធូប​ (YouTube Channel) America’s Got Talent បាន​បង្ហោះ​វីដេអូ​បេក្ខជន​ចូលរួម​ប្រកួត​មួយ​គូ​ ដែល​ត្រូវ​ជា​ម្ដាយ​និង​កូន​ ​ហើយ​រឿង​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​សមត្ថភាព​បាញ់​ព្រួញ​ ​ប៉ុន្តែ​មិនមែន​បាញ់​ព្រួញ​ទៅ​រក​គោល​​ធម្មតា​នោះ​ឡើយ​។

អ្នក​ស្រី​ Gigi Deluxe ​និង​កូន​ស្រី​ Devon មក​ពី​ New Orland បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី America’s Got Talent 2021 រដូវកាល​ទី​១៦ ដោយ​បង្ហាញ​សមត្ថភាព​បាញ់​ព្រួយ​ដោយ​យក​មនុស្ស​ជាគោល​ដៅ ប៉ុន្តែ​មិន​ត្រឹម​តែ​បាញ់​ព្រួញ​ធម្មតា​នោះ​ទេ​ ដោយ​កូន​ស្រី​ខាំ​ប៉េងប៉ោង​នៅ​ត្រង់​មាត់ ចំណែក​ម្ដាយ​ជា​អ្នក​បាញ់​ព្រួញ​តម្រង់​ទៅ​រក​ប៉េងប៉ោង​ដែល​កូន​ស្រី​ខាំ​នោះ​។

ប៉ុន្តែ​ភាព​អស្ចារ្យ​នៃ​ការ​បង្ហាញ​របស់​អ្នក​ម្ដាយ​មេម៉ាយ​ និង​កូន​ស្រីវ័យ​ ២០​ឆ្នាំ​នេះ គឺ​ប៉េង​ប៉ោង​ដែល​ខាំ​នឹង​មាត់​នោះ​ម្ដាយ​បាន​បាញ់​បំបែក​​ប៉េងប៉ោង​ទំហំ​ធំ​ ហើយ​លេចចេញ​ប៉េងប៉ោង​កណ្ដាល​ដែល​ក្នុង​ប៉េងប៉ោង​ធំនោះ ម្ដាយ​បំបែក​ប៉េងប៉ោង​ទំហំ​កណ្ដាល​រួច​នៅ​សល់​ប៉េងប៉ោង​តូច ដែល​ជា​វគ្គ​កាន់​តែ​រន្ធត់​ខ្លាំង​ ព្រោះ​ប៉េងប៉ោងបើភ្លាត់គឺ​អាច​នឹង​មាន​គ្រោះ​ថ្នាក់​ដល់​កូន​ស្រី​។

​ការ​សម្ដែង​របស់​អ្នក​ទាំងពីរ​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន ធ្វើ​ឱ្យ​គណៈកម្មការ​ទាំង​៤​រូប​ មាន​ខ្លះ​បិទ​ភ្នែក​ មាន​ខ្លះ​ងាក​មុខ​ចេញ​ ដោយ​សេចក្ដី​រ​ន្ធត់​ និង​ភ័យ​បុក​ពោះ​ជួស​អ្នក​ទាំងពីរ​ យ៉ាង​ណា​មិញ​ម្ដាយ​និង​កូន​ទាំង​ពីរ​បាន​បញ្ចប់​ការ​សម្ដែង​សមត្ថភាព​ប្រកប​ដោយ​ជោគជ័យ​ និង​មិនមាន​បង្ករ​ជា​គ្រោះ​ថ្នាក់​ឡើយ​។

ចង់​ដឹង​ថា​សមត្ថភាព​សម្ដែង​បាញ់ព្រួញ​ដ៏​សែន​រន្ធត់​និង​គ្រោះ​ថ្នាក់​ដោយ​យក​មនុស្ស​ជា​គោល​ដៅ​ព្រឺព្រួច​យ៉ាង​ណា​ទស្សនា​វីដេអូ​ប្រកួត​ទាំង​អស់​គ្នា​ ៖

Telegram-Troryorng

Share.