​ក្រុម​ជម្រើស​ជាតិ​​អ៊ីតាលី ត្រូវ​ជួប​​ក្រុម​ម្ចាស់​ផ្ទះ​អង់គ្លេស នៅ​វេលា​ម៉ោង​២រំលង​អាធ្រាត្រ ថ្ងៃ​អាទិត្យ ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១ នឹង​ធ្វើ​ឡើង​​នៅ​ទីក្រុង​ឡុងដុង ក្នុង​​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA EURO 2021 ខណៈ​ប្រកួត​នេះ​នឹង​កាន់​កញ្ចែ​ដោយ​លោក​អាជ្ញាកណ្ដាល​ជនជាតិ​ហុល្លង់ Björn Kuipers។

បើតាម​បញ្ជី​ដែល​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺរ៉ុប បញ្ជាក់​មក​គឺ​ប្រកួត​នេះ៖
អាជ្ញាកណ្ដាល​៖ Björn Kuipers (ហុល្លង់)
ជំនួយការ​អាជ្ញាកណ្ដាល​ទី១៖ Sander van Roekel (ហុល្លង់)
ជំនួយការ​អាជ្ញាកណ្ដាល​ទី២៖ Erwin E. J. Zeinstra (ហុល្លង់)
មន្រ្តី​អាជ្ញាកណ្ដាល​ទី៤៖ Carlos del Cerro Grande (អេស្ប៉ាញ)
មន្រ្តី​អាជ្ញាកណ្ដល​ទី៥៖ Juan Carlos Yuste Jiménez (អេស្ប៉ាញ)
អាជ្ញាកណ្ដាល​វីដេអូ (VAR) Bastian Dankert (អាល្លឺម៉ង់)
ជំនួយការ​អាជ្ញាកណ្ដាល​វីដេអូ​ទី១៖ Pol van Boekel (ហុល្លង់)
ជំនួយការ​អាជ្ញាកណ្ដាល​វីដេអូ​ទី២៖Christian Gittelmann (អាល្លឺម៉ង់)
ជំនួយការ​អាជ្ញាកណ្ដាល​វីដេអូ​ទី៣៖ Marco Fritz (អាល្លឺម៉ង់)

អត្ថបទពាក់ព័ន្ធ៖៥ រឿង​ពី​ក្រុម​ជម្រើស​ជាតិ​​អង់គ្លេស ឡើង​​ទៅ​ប៉ះ​អ៊ីតាលី វគ្គ​ផ្ដាច់ព្រ័ត្រ UEFA EURO 2020

ពានរង្វាន់​នេះ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៦០ ស្រប​ពេល​ក្រុម​អេស្ប៉ាញ និង​អេស្ប៉ាញ ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​រហូត​៣ដង​ម្នាក់ ខណៈ​ក្រុម​ព័រទុយហ្គាល់ ជា​ក្រុម​​ជើង​ឯក​ឆ្នាំ​ចាស់។

ពានរង្វាន់ UEFA Euro 2020 ​រៀបចំ​ឡើង​នៅ​១១​ប្រទេស​ផ្សេង​គ្នា​ដោយ​សារ​តែ​ស្ថានភាព​កូវីដ-១៩ ចាប់​ពី​ថ្ងៃ​ទី១១ខែ​មិថុនា ដល់​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ​២០២១ មាន​២៤ក្រុម​ចូលរួម​ចែក​ជា​​៦ពូល ក្នុង​១ពូល​មាន​៤ក្រុម។ ក្រុម​ទាំង​អស់​ចម្រាញ់​យក​១៦ក្រុម​ចុងក្រោយ​ឡើង​ទៅ​វគ្គ​បន្ត ហើយ​ប្រកួត​គ្នា​ជម្រុះ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ៕

Telegram-Troryorng
Share.