សិល្បៈជាតិ៖ កញ្ញា សុខ​ វរល័ក្ខណ​ គឺជាកីឡា​ការិនី​ហែល​ទឺក​ឆ្នើម​មួយរូបដែលធ្លាប់បានឈ្នះ​មេដាយ​មាស​ជាច្រើនគ្រឿង​ ក្នុង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ និង​ពាន​រង្វាន់​តេជោសែន​លើក​ទី៥។ កញ្ញាក៏ជាអ្នកបន្តវេនពីឪពុកម្ដាយចូលមកប្រឡូកក្នុងវិស័យកីឡាមួយនេះ។

សមត្ថភាព និងទេពកោសល្យរបស់កញ្ញាត្រូវបានមហាជនកត់សម្គាល់ជាខ្លាំង រហូតមកទល់ពេលដែលកីឡាការិនីរូបនេះ ក្លាយជាកីឡាការិនីជម្រើសជាតិចូលរួមប្រកួតក្នុងព្រិត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នៅកម្ពុជា និងធ្វើឡើងនៅនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។

ចង់ដឹងពីប្រវត្តិខ្លះៗរបស់កញ្ញា សុខ វរល័ក្ខណ និងចំណាប់អារម្មណ៍យ៉ាងណានោះ សូមទស្សនាវីដេអូសម្ភាសខាងក្រោមនេះ៖

Share.