លោក តាន់ គីមសួរ ម្ចាស់​រហស្សនាម​អ្នក​ប្រយុទ្ធ​បៃតង​ បានចេញ​មក​បង្ហោះ​សំណេរ​ខ្លី​មួយនៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១​នេះ​​បង្ហាញ​ក្ដី​រំភើប​ដែល​យុទ្ធនាការ​ព្យាបាល​ដំបៅ​ផែនដី​បាន​ជោគជ័យ​ទៅ​តាម​គ្រោង​ទុក។

សូម​ចុច​អាន​ តាន់​ គីមសួរ, សុភក្ត្រ កុសុម៉ា, ប៉ែន ចំរ៉ុង ​ចូលរួម​ដោយ​ ឯកឧត្តម​ ហ៊ុន ជា ផលិតថ្នាំ​បំប៉ន​ផែនដី!​

លោក​ តាន់​ គីមសួរ ថ្លែង​នៅ​ក្នុង​កម្មវិធី​

លោក​ តាន់ គីម​សួរ​ និង​ក្រុម​អ្នក​ប្រយុទ្ធ​បៃតង​កាល​ពី​ថ្ងៃ​​ទី​៩ ខែ​កក្កដា ​ដែល​ត្រូវ​នឹង​ រុក្ខទិវា ​បាន​ប្រតិបត្តិការ ​បាច​គ្រាប់ពូជ​ឈើ​ ៤០០០០០ (៤សែន​គ្រាប់​) នៅ​លើ​ទឹកដី​ឱរ៉ាល់​នៃខេត្ត​កំពង់​ស្ពឺ​ ក្នុង​កម្មវិធី​ព្យាបាល​ដំបៅ​ផែនដី​ ដែល​លោក​ជា​ស្ថាបនិក​ផ្ដួចផ្ដើម​ឡើង​។

សូម​ចុច​អាន ក្រោក​ម៉ោង​៤​ ​ភ្លឺ​មិន​ថ្វី​​ សំខាន់ សុភក្ត្រ កុសម៉ា បាន​រួម​ចំណែក​ជួយ​ព្យាបាល​ផែនដី​!

នៅ​ក្នុង​កម្មវិធី​នោះ​មាន​តារា​ល្បី​ជា​ច្រើន​បាន​ចូលរួម​ ដូច​ជា​ អ្នក​នាង​ មាស សុខសោភា លោក ដួង វីរៈសិទ្ធិ​ កញ្ញា សុភក្ត្រ កុសម៉ា លោក ឆន សុវណ្ណារាជ​ ឧកញ៉ា​ស្រីអូន និង ​ស្វាមី​ លោក​ពូឈីវ អភិបាល​នៃ​គណៈ​អភិបាលខេត្តកំពង់​ស្ពឺ​ ឯកឧត្តម វី​ សំណាង ឯកឧត្តម​ ទៀ វិចិត្រ ពូឈីវ (អ្នកគាំទ្រ​បាល់​ទាត់​ដ៏​លេច​ធ្លោ)​ និង​បុគ្គល​ល្បី​ៗ ព្រម​ទាំង​បងប្អូនអ្នក​ស្រលាញ់​ធម្មជាតិ​ និង បរិស្ថាន​ជា​ច្រើន​រូប​ទៀត​។

ទស្សនារូបភាព​កម្មវិធីខាង​ក្រោម​នេះ​

រូបភាព៖ Tan Kimsure Page

Telegram-Troryorng

Share.