កីឡដ្ឋាន​បាល់ទាត់ Sultan Ibrahim Stadium ក្នុង​រដ្ឋ Johor របស់​ម៉ាឡេស៊ី ដែល​ជា​ទឹកដី​របស់​ក្រុម​បាល់ទាត់​យក្ស Johor Darul Ta’zimបាន​ឈ្នះ​ពាន«​កីឡដ្ឋាន​​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ​២០២០ ឬ “Stadium Of The Year 2020”» បន្ទាប់​ពី​មាន​ការ​បោះឆ្នោត​មក​ពី​ជាង​១០០ប្រទេស​ជុំ​វិញ​ពិភពលោក​ ឈ្នះ​កីឡដ្ឋាន​​​ល្បីៗ​១៩​ផ្សេង​ទៀត​នៅ​លើ​សកលលោក។

ស្ថាប័ន StadiumDB ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ប៉ូឡូញ ​បង្ហាញ​លទ្ធផល​នៃ​ការ​​​បោះឆ្នោត “Stadium Of The Year 2020” កាល​ពី​ថ្ងៃ​ពុធ សប្ដាហ៍​នេះ បាន​បញ្ជាក់​ថា​កីឡដ្ឋាន​Sultan Ibrahim Stadium ដែល​ឈរ​ចំណាត់​ថ្នាក់​លេខ​១ ​ទទួល​បាន​សំឡេងគាំទ្រ​រហូត​ដល់​៦៤,២៦០ ពិន្ទុ ហើយ​កីឡដ្ឋាន​ចំណាត់​ថ្នាក់​លេខ២​​ បាន​ទៅ​កីឡដ្ឋាន Allegiant Stadium ក្នុង​ទីក្រុង Las Vegas របស់​សហរដ្ឋអាមេរិក ទទួល​បាន​ការ​គាំទ្រ ២៣,៣៩០ ពិន្ទុ និង​កីឡដ្ឋាន​ចំណាត់​ថ្នាក់​លេខ៣ គឺ​កីឡដ្ឋាន Ahmad bin Ali Stadium ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតារ។

ចំណែក​បេក្ខភាព​​កីឡដ្ឋាន​ផ្សេង​ទៀត មាន​ដូចជា Education City Stadium (កាតារ); Corum Sehir Stadyumu (ទួរគី); Batumi Stadium (ហ្សកហ្ស៊ី); SoFi Stadium (អាមេរិក); Gursel Aksel Stadyumu (ទួរគី); Bloomfield Stadium (អ៊ីស្រាអែល); Xi’an OSC Stadium (ចិន); Stade National de la Cote d’Ivoire (កូឌីវ័រ); Stade de la Tuiliere (ស្វីស); Stadionul Francisc von Neuman (រ៉ូម៉ានី); Lynn Family Stadium (អាមេរិក); Sanga Stadium by KYOCERA (ជប៉ុន); Brentford Community Stadium (ឡុងដុង); Kanseki Stadium Tochigi (ជប៉ុន); Queensland Country Bank Stadium (អូស្រ្ដាលី); Inter Miami CF Stadium (អាមេរិក); និង​ Estadio Tierra de Campeones (ឈីលី)៕

Share.