លោក បែ មករា អគ្គលេខាធិការក្លិបបាល់ទាត់បឹងកេត បានអំពាវនាវដល់អ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់ ចូលរួមគាំទ្រការប្រកួតដូចជា៖ លីគកំពូលកម្ពុជា និង Cambodian League Cup ឲ្យដូចក្រុមជម្រើសជាតិកម្ពុជា។

លោក មករា បានថ្លែងដូច្នេះថា៖«ក្លិបជាកន្លែងដែលបង្ហាត់កីឡាករជាប្រចាំ បណ្តុះបណ្តាលធនធានកីឡាករជាប្រចាំ ផ្តល់ប្រាក់ខែជូនកីឡាកជាប្រចាំ។ លីគ គឺជាកន្លែងរៀបចំការប្រកួតសម្រាប់កីឡាករជាប្រចាំរៀងរាល់សប្តាហ៍ ។ គឺជាកន្លែងផលិតកីឡាករសម្រាប់ជម្រើសជាតិ គឺជាកន្លែងដែលកីឡាករបានបញ្ចេញសមត្ថភាពឱ្យគ្រូជម្រើសជាតិបានឃើញ ដើម្បីធ្វើការជ្រើសរើស»។

«សង្ឃឹមថារដូវកាល ២០២៣-២៤ ការប្រកួតលីគ និងខាប់នឹងទទួលបានការចូលទស្សនាផ្ទាល់ច្រើនពីសំណាក់អ្នកស្នេហាកីឡាបាល់ទាត់យើង ដើម្បីឱ្យលីគកាន់តែរីកចម្រើនក្លិបកាន់តែរឹងមាំ មានក្រុមហ៊ុនឧបត្ថម្ភច្រើនជាងមុន ដើម្បីអភិវឌ្ឍបាល់ទាត់កម្ពុជាឱ្យប្រសើរឡើងជាងបច្ចុប្បន្នថែមទៀត»។

ក្រោយ​ពេល​ព្រឹត្តិការណ៍​ប្រកួត​កីឡាស៊ីហ្គេម បាន​បញ្ជប់ ការ​ប្រកួត​ពានរង្វាន់ Cambodian League Cup ឆ្នាំ២០២៣ នឹង​ចាប់​ផ្ដើម​ប្រកួត​គលង​វិញ​នៅ​ចុង​ខែឧសភានេះ ដែល​ជា​ជំនួន​ជើង​ទី២។

ការប្រកួត​ជើងទី១ កន្លង​មក​ក្លិបភ្នំពេញក្រោនបានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៣ទល់០ ខណ: ក្លិបបាល់ទាត់វិសាខា បាន​បរាជ័យ​លើក​ដំបូង​ក្រោម​ថ្វី​ជើង​ម្ចាស់​ផ្ទះ​ណា​ហ្គាវើលដ៍ដោយលទ្ធផល ១ទល់០។

ការប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ជើងទី២ នឹង​ត្រូវធ្វើ​ឡើង​នៅថ្ងៃទី២៧ មេសា ២០២៣ វិសាខា ប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋានព្រីនស៍។ ខណ:ថ្ងៃទី២៨ មេសា ២០២៣ ភ្នំពេញក្រោន ប៉ះ គិរីវង់​សុខ​សែនជ័យ នៅកីឡដ្ឋាន Smart RSN៕

*វិសាខា, ណាហ្គាវើលដ៍, ភ្នំពេញក្រោន, គិរីវង់​សុខ​សែនជ័យ ប្រិយមិត្ត ទាយមើកថា តើក្រុម​ណា​នឹង​ឡើង​ទៅ​ប៉ះ​គ្នា​នៅវគ្គផ្ដាច់ព្រ័ត្រ?

Share.