ពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជើង​ឯក​ថ្នាក់​ខេត្ត​ឆ្នាំ​២០២៣ នឹង​បន្ត​ការ​ប្រកួត​ចំនួន​៤គូ​ទៀត នៅ​សប្ដាហ៍​ក្រោយ ពោល​គឺ​​បន្ទាប់​ពី​សម្រាក​​មួយ​រយៈ​ពេល​ខ្លី ក្នុង​អំឡុង​ពេល​កម្ពុជា ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ថ្មីៗ​នេះ។

យោង​តាម​កម្មវិធី​ប្រកួត នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​​អង្គរ ទី​​២៣ ខែ​ឧសភា ឆ្នាំ​២០២៣ ចំនួន​២គូ និង​នៅ​ថ្ងៃ​ពុធ បន្ទាប់២គួ​ទៀត ពោល​គឺ៖
*ថ្ងៃ​ទី២៣ ខែ​ឧសភា ២០២៣ វេលា​ម៉ោង​៣:៣០នាទី​ដូចគ្នា ក្នុង​ពូល A ៖
-កំពត ប៉ះ ភ្នំពេញហ្គាឡាក់ស៊ី នៅ​​វិទ្យាល័យ​ព្រះរាជសម្ភារ
-ព្រះសីហនុ ប៉ះ កំពង់ស្ពឺ នៅ​អនុវិទ្យាល័យ​សម្តេច​ឱ
*ថ្ងៃ​ទី​២៤ ខែ​ឧសភា ពូល B៖
-កំពង់ចាម ប៉ះ កណ្ដាល នៅ​វិទ្យាល័យ​ព្រះសីហនុ
-ត្បូងឃ្មុំ ប៉ះ ស្វាយរៀង នៅ​វិទ្យាល័យ​ហ៊ុនសែន​មេមត់

ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២៣ បន្ត​បែងចែក​រូបមន្ត​ប្រកួត​ជា​២​វគ្គ​គឺ​វគ្គ​ជើង​ឯក​ថ្នាក់​ខេត្ត និង​វគ្គ​ជើង​ឯក​ថ្នាក់​ជាតិ។ សម្រាប់​ម្ចាស់​ជ័យលាភីនានា ក្នុង​ការ​ប្រកួត ថ្នាក់ខេត្ត និង ថ្នាក់ជាតិ មានដូចតទៅ៖
*ថ្នាក់ជាតិ៖
ក្រុមជើងឯកថ្នាក់ជាតិ៖ ១៥០លានរៀល
ក្រុមចំណាត់ថ្នាក់លេខ២៖ ១០០លានរៀល
ក្រុមចំណាត់ថ្នាក់លេខ៣៖ ៧០លានរៀល
ប្រាក់រង្វាន់ក្រុមអាជ្ញាកណ្ដាលល្អ៖ ៨លានរៀល
ប្រាក់រង្វាន់ក្រុម FAIR PLAY៖ ១០លានរៀល
ប្រាក់រង្វាន់កីឡាករទាត់ចូលច្រើនជាងគេ៖ ៥លានរៀល
ប្រាក់រង្វាន់កីឡាករចាំទីល្អជាងគេ៖ ៥លានរៀល
ប្រាក់រង្វាន់គ្រូល្អជាងគេ៖ ៥លានរៀល
ប្រាក់រង្វាន់កីឡាករល្អជាងគេ៖ ៥លានរៀល
*ថ្នាក់ខេត្ត៖
ក្រុមជើងឯក៖ ២០លានរៀល
ក្រុមចំណាត់ថ្នាក់លេខ២៖ ១០លានរៀល
ក្រុមចំណាត់ថ្នាក់លេខ៣៖ ៨លានរៀល
ប្រាក់រង្វាន់កីឡាករទាត់ចូលទីច្រើនជាងគេ៖២លានរៀល
ប្រាក់រង្វាន់កីឡាករចាំទីល្អជាងគេ៖ ២លានរៀល
ប្រាក់រង្វាន់គ្រូល្អជាងគេ៖ ២លានរៀល

Share.