ស្រុកល្វាឯម៖ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយះពេលជាច្រើនសប្តាហ៍កន្លងមក ពេលនេះ បានរកឃើញក្រុមជើងខ្លាំងទាំង៤ក្រុមហើយ ដែលនឹងត្រូវប្រកួតតតាំងគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងសប្តាហ៍នេះ។

លទ្ធផលការប្រកួតវគ្គ៨ក្រុមចុងក្រោយ៖ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣
ក្រុមយុវជនសារិកាកែវ ៣:០ ក្រុមយុវជនឃុំព្រែករ៉ៃ
ក្រុមយុវជនឃុំទឹកឃ្លាំង ១:១ ក្រុមល្ខោនខោលវត្តស្វាយអណ្តែត (៤:៥)
ក្រុមយុវជនអធិរាជជ្រោយជិសី ០:១ ក្រុមយុវជនឃុំពាមឧកញ៉ាអុង
ក្រុមយុវជនឃុំអរិយក្សត្រ ១:០ ក្រុមយុវជនឃុំកោះកែវ

កាលវិភាគសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៖ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣
ក្រុមយុវជនសារិកាកែវ ប៉ះ ក្រុមយុវជនល្ខោនខោលវត្តស្វាយអណ្តែត ម៉ោង ១៣.៤៥ នាទីរសៀល
ក្រុមយុវជនឃុំអរិយក្សត្រ ប៉ះ ក្រុមយុវជនឃុំពាមឧកញ៉ាអុង ម៉ោង ១៥.០០ នាទីរសៀល នៅទីលានវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ដែលស្ថិតនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។

គួរបញ្ចាក់ដែរថា ពានរង្វាន់យុវជនស្រុកល្វាឯម បង្តើតឡើងដំបូងនៅឆ្នាំ២០១៧ ខណៈជើងឯកឆ្នាំចាស់បានទៅលើក្រុមយុវជនអធិរាជជ្រោយពីសី ក្រោយយកឈ្នះលើក្រុមយុវជនឃុំអរិយក្សត្រ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ២ ទល់និង ០៕

Share.