កីឡាករ Raoul Sharma មិនត្រឹមតែឈ្នះមេដាយប៉ុណ្ណោះទេ ថែមទាំង​ទាញការចាប់​អារម្មណ៍ពីអ្នកស្ម័គ្រចិត្តកម្ពុជា​ជាច្រើន នៅអំឡុងពេល​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍ ដែល​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ភ្នំពេញ ប្រទេសកម្ពុជានាពេលថ្មីៗនេះ។

កីឡាករវ័យ១៩ ឆ្នាំរូបនេះ គឺជាអត្តពលិកជម្រើសជាតិរបស់​សិង្ហបុរី​ក្នុងក្រុមកីឡា cricket ផ្នែកបុរស ហើយពួកគេបានឈ្នះមេដាយមាសនៅក្នុងការប្រកួតកីឡា Cricket វិញ្ញាសា Men’s 6s កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា កន្លងទៅ។

នៅក្នុងវីដេអូ TikTok ដែលមានអ្នកចូលទស្សនាជាង ១.២លានដង ហើយ​អ្នកស្ម័គ្រ​ចិត្ត​ស៊ីហ្គេម ជាច្រើន​នាក់ត្រូវបានគេមើលឃើញថាបានបង្ហាញ​​ពី​ការ​ចាប់​អារម្មណ៍លើកកីឡាករ​រូប​នេះ និង​ចូលទៅជិត Sharma ដើម្បីថតរូប។

@davin_sapphire

Replying to @dhavid_87 បងកីឡាករឈ្មោះអី? ធ្វើម៉េចចូលមើលបាន? What’s his name? How to watch his cricket game. 🇰🇭💜🇸🇬 #BeyondTheGames #SEAgames2023 #cambodia2023 #BTGchallenge #QA #davinsapphire #cricket #foryou #viral #singapore #singaporeanathlete #crush

♬ Cupid – Twin Ver. (FIFTY FIFTY) – Sped Up Version – sped up 8282

វីដេអូដែលមានចំណងជើងថា “នៅពេលដែលអ្នកស្ម័គ្រចិត្តទាំងអស់ Crush លើកីឡាករតែមួយ” បង្ហាញពីអ្នកស្ម័គ្រចិត្តស្រីម្នាក់ដែលកំពុងរត់ទៅ Sharma ដើម្បីសុំរូបថត។ អ្នក​ស្ម័គ្រ​ចិត្ត​បាន​ប្ដូរ​វេន​ថត​រូប​ជាមួយ​គាត់ ដោយ​បញ្ចេញអារម្មណ៍សប្បាយរីករាយ និងភាពស្និតស្នានជាមួយSharma។

កីឡាករមានកម្ពស់ ១.៨៨ ម៉ែត្ររូបនេះ បានប្រាប់កាសែត The Straits Times ថា៖ “ខ្ញុំទើប​តែចេញ​ពីតង់​ក្រុម​របស់​ខ្ញុំដើម្បី​ទៅ​បន្ទប់​ទឹក ហើយ​អ្នកស្ម័គ្រ​ចិត្ត​ម្នាក់​បានរត់មក​សុំ​ខ្ញុំ​ថត​រូប​ជា​មួយ​ពួកគេ។ ខ្ញុំបាន​ថត​រូប​ជាមួយ​នឹង​អ្នក​ស្ម័គ្រ​ចិត្ត​កម្ពុជា​ប្រមាណ​ពី ២០ ទៅ ៣០ នាក់ ខ្ញុំមាន​អារម្មណ៍​សប្បាយ​រីករាយ និងភាពស្និតស្នាន ជាមួយ​ភាលព​​រួសរាយ​រាក់ទាក់របស់​ពួក​គាត់។

គួបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា បានបិទបញ្ចប់ កាលពី​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយក្រុម​សិង្ហបុរី​បាន​នាំ​យក​មេដាយ​សរុប​ចំនួន ១៥៨ ដែល​ក្នុង​នោះ​មេ​ដាយ​មាស​ចំនួន ៥១គ្រឿង មរដាយប្រាក់ ៤៣គ្រឿង និងសំរឹទ្ធ ៦៤គ្រឿង ឈរនៅលេខរៀងទី៦ ក្នុងតារាង​មេដាយសរុប ទាំង១១ប្រទេស៕

Share.