សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) បាន​សម្រេច​នៅ​ថ្ងៃ​សុក្រ នេះ​ថា​​កម្មវិធី​ប្រកួត​ដែល​នៅ​សល់​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​​នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup ប្រចាំ​ទ្វីប​អាស៊ី នឹង​​ជ្រើសរើស​ប្រទេស​១ តាម​ពូល​នីមួយៗ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ខណៈ​កាល​ពី​ដំបូង​ឡើយ​គឺ​ត្រូវ​ប្រកួត​ប្តូរ​ទឹកដី​គ្នា​ទៅ​វិញ​ទៅ។

ជា​លទ្ធផល​ឃើញ​ថា៖
-ពូល A ធ្វើ​នៅ​ចិន៖ ចិន,ស៊ីរី,​ហ្វីលីពីន,​ម៉ាល់ឌីវ,ហ្គាម
-ពូលB ធ្វើ​នៅ​គុយវ៉ែត៖ គុយវ៉ែត,​អូស្ត្រាលី,​ហ្សកដានី,​នេប៉ាល់,​តៃវ៉ាន់
-ពូល Cធ្វើ​នៅ​បារ៉ែន៖​ បារ៉ែន,​អ៊ីរ៉ាក់,អ៊ីរ៉ង់,ហុងកុង និង​កម្ពុជា
-ពូល D ធ្វើ​នៅ​អារ៉ាប៊ីសាអ៊ូឌីត៖ អារ៉ាប៊ីសាអ៊ូឌីត , អ៊ូបេគីស្ថាន,សឹង្ហបុរី,យេមែន,ប៉ាឡេស្ទីន​​
-ពូល E ធ្វើ​នៅ​កាតារ៖ កាតារ,​អូម៉ង់, អាហ្វហ្គានីស្ថាន,ឥណ្ឌា,បង់ក្លាដេស
-ពូល F ធ្វើ​នៅ​ជប៉ុន៖ ជប៉ុន,គីហ្ស៊ីស្ថាន,តាហ្ស៊ីគីស្ថាន,មីយ៉ាន់ម៉ា,ម៉ុងហ្គោលី
-ពូល G ធ្វើ​នៅ​អារ៉ាប់រួម៖​អារ៉ាប់រួម,​វៀតណាម,ម៉ាឡេស៊ី,ថៃ,​ឥណ្ឌូណេស៊ី
-ពូល H ធ្វើ​នៅ​កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង, ទួរមេនីស្ថាន, លីប៉ង់, កូរ៉េខាងជើង និង​ស្រីលង្កា

ក្រៅ​ពី​ប្រកួត​ជម្រុះ​ក្នុង​ពានរង្វាន់ 2022 FIFA World Cup Qatar សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី ក៏​បាន​កំណត់​ថា​នេះ​ជា​ការ​ប្រកួត​ជម្រុះ​ក្នុង​ពានរង្វាន់​ជើង​ឯក​ទ្វីប​អាស៊ី AFC Asian Cup China 2023 ផង​ដែរ ខណៈ​ការ​ប្រកួត​ជម្រុះ​នេះ​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​៣១ ខែ​ឧសភា ដល់​១៥ ខែមិថុនា ឆ្នាំ​២០២១ ខាង​មុខ។

ចំពោះ​កម្មវិធី​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​នៅ​សល់​គឺ៖
-បារ៉ែន Vs កម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១
-អ៊ីរ៉ាក់ Vsកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១
-កម្ពុជា Vs អ៊ីរ៉ង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១

Share.