ស្រុកល្វាឯម៖ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយះពេលជាច្រើនសប្តាហ៍កន្លងមក ពេលនេះបានរកឃើញក្រុមជើងខ្លាំងទាំង២ក្រុមហើយដែលនឹងត្រូវប្រកួតតតាំងគ្នានៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វានមហាជនស្រុកល្វាឯម ឆ្នាំ២០២៣។

ក្រុមល្ខោនខោល ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះលើក្រុមយុវជនឃុំសារិកាកែវ ដោយលទ្ធផល ២ ទល់និង ០។ ២គ្រាប់របស់ល្ខោនខោល រកបានដោយកីឡាករ សាក់ សំណាង នៅនាទីទី ៧៥ និង៨០។

ចំណែកឯក្រុមបាល់ទាត់យុវជនឃុំពាមឧកញ៉ាអុង ក៏ឡើងទៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីបានយកឈ្នះលើក្រុមយុវជនឃុំអរិយក្សត្រ ដោយលទ្ធផល ១ ទល់និង ០។ ១គ្រាប់របស់ពាមឧញ៉ាអុងរកបានដោយកីឡាករ វង្ស សីហា នៅនាទី ៧៦។

កាលវិភាគសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ៖ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣
ក្រុមយុវជនល្ខោនខោលវត្តស្វាយអណ្ដែត ប្រកួតជាមួយក្រុមយុវជន ឃុំពាមឧកញ៉ាអុង ប្រកួតដើម្បីយកចំណាត់ថ្នាក់លេខ ១ និងលេខ ២ វេលាម៉ោង ១៤.០០ នាទីរសៀល។
ក្រុមយុវជន ឃុំអរិយក្សត្រ ប្រកួតជាមួយក្រុម យុវជន ឃុំសារិកាកែវ ប្រកួតដើម្បីយកចំណាត់ថ្នាក់លេខ ៣ និងលេខ ៤ វេលាម៉ោង ៩.០០ នាទីព្រឹក។

គួរបញ្ចាក់ដែរថា ពានរង្វាន់យុវជនស្រុកល្វាឯម បង្តើតឡើងដំបូងនៅឆ្នាំ២០១៧ ខណៈជើងឯកឆ្នាំចាស់បានទៅលើក្រុមយុវជនអធិរាជជ្រោយពីសី ក្រោយយកឈ្នះលើក្រុមយុវជនឃុំអរិយក្សត្រ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ២ ទល់និង ០៕

Share.