ព្រះសីហនុ ៖ អគ្គិភ័យឆាបឆេះបន្ទប់អគារស្នាក់នៅប៉ឡាយ ជាន់ទី៧ យ៉ាងសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងត្រូវបានបញ្ជូនទៅពីបណ្តាអង្គភាព ដើម្បីជួយអន្តរាគមន៍ ក្នុងរយៈពេល២ម៉ោងទើបភ្លើងរលត់ទៅវិញ សម្ភារៈ បន្ទប់នៅលើជាន់ទី៧ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវលេខ៣០០ កែងផ្លូវ៣០១ ក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា បន្ទាប់នៅជាន់ទី៧ អគារប៉ឡាយ ជាកន្លែងស្នាក់នៅ ស្រាប់តែនៅវេលាម៉ោងខាងលើ ភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង មកពីអង្គភាព៧១១ កងពលតូចលេខ៧០ រថយន្តរបស់ស្នងការខេត្ត រថយន្តរបស់កងរាជអាវុធហត្ថ រថយន្តកំពង់ផែស្វយ័ត សហការប្រតិបត្តិការ ពន្លត់ភ្លើង ដោយប្រើប្រាស់អស់រយៈពេលអស់២ម៉ោងទើបគ្រប់គ្រងបាន ភ្លើងរលត់ទៅវិញទាំងស្រុង សម្ភារៈ បន្ទប់ស្នាក់នៅលើជាន់ទី៧ រងខូចខាតអស់ទាំងស្រុង ។

គ្រោះអគ្គិភ័យខាងលើ មិនទាន់ដឹងពីមូលហេតុនៅឡើយទេ កំពុងតែធ្វើការស្រាវជ្រាវ ៕

Share.